ខេត្ត​ព្រៃ​វែង ៖ រថយន្ត​៣គ្រឿង​បាន​បុក​គ្នា​​ជាបន្ត​បន្ទាប់​​បើក​បរ​ក្នុងទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅលិច​ បណ្តាល​ឱ្យ​រង​​ការខូចខាត​រៀង​ៗ​ខ្លួន​ ។ ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​​​ឱ្យ​មនុស្ស​​​​មួយ​ចំនួនជិះ​ក្នុង​រថយន្ត​​ក្រឡុក​របួស​ស្រាល​ ។ ​រថយន្ត​ទាំង​បី​គ្រឿង​​នោះ​១-​ម៉ាក​វីហ្គោ ​ពណ៌​ខ្មៅ​ ​បើក​មុខគេផុងគូទ​ខ្ទេច ​២-​រថយន្ត​បើកកណ្តាល​ ប្រភេទ​​រថយន្ត​​ទេស​ចរណ៍​ផ្ទុក​អ្នក​ដំណើរ​ពេញ​ តែ​គ្មាន​អ្នក​ដំណើរ​​ណា​ម្នាក​់​រង​គ្រោះ​ថ្នាក់​​​ទេ ​ឯរថយន្ត​​ត្រូវ​ខ្ទេច​​ក្បាលផង ​ខ្ទេច​គូទ​ផង និង​៣-រថយន្ត​​បើក​ក្រោយគេ​​​ជា​ប្រភេទ​រថយន្ត​ទេស​ចរណ៍​​ ផ្ទុក​អ្នកដំណើរ​ពេញ​​ពុំ​មាន​អ្នក​ដំណើរ​ណាម្នាក់​រងរបួស​ធ្ងន់​ទេ ​តែ​​ត្រូវ​​រថយន្ត​​ក្រឡុក​​ឱ្យ​រង​របួស​ស្រាល​គ្រប់ៗគ្នា​ ។ ​

ហេតុ​ការណ៍​នេះ​បាន​​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ សីហា ​វេលា​ម៉ោង​១១និង​៣០​នាទី​​ព្រឹក​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១​ត្រង់​ចំណុច​ក្បាល​ថ្ម​តាគោក​ ស្ថិត​ក្នុង​ភូមិ​​ល្វា​​ ឃុំ​ល្វា​ ​ស្រុក​ព្រះ​ស្តេច​ ។ ប្រភព​​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យដឹងថា ​រថយន្ត​៣គ្រឿង​បាន​​បើកបន្ត​បន្ទាប់គ្នា​ពី​កើត​ទៅ​លិច លុះ​​មកដល់ចំណុច​កើតហេតុ​​រថយន្តវីហ្គោ​ពណ៌​ខ្មៅ​​ដែល​បើក​នៅ​មុខ​ជាន់​ហ្វ្រាំង​​បន្ថយ​ល្បឿន​ គោរ​ព​ទៅ​តាម​​​ស្លាក​​សញ្ញា​​​​ចរាចរណ៍​ តែ​រថយន្ត​២គ្រឿង​ទៀត​ដែល​បើក​ប្រដេញ​គ្នា​ពី​ក្រោយ​​ពុំ​បាន​បន្ថយ​ល្បឿនទេ​​ ឬ​ពុំ​បាន​មើល​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​ខាង​មុខ ​​ទើប​បណ្តាល​ឱ្យ​ជ្រុល​ល្បឿន​ទៅ​បុក​គូទ​រថយន្តខាង​មុខ​ ហើយ​ក៏​បុក​បន្ត​បន្តាប់​គ្នា​តែម្តង​​ ។ ​

មន្ត្រីប៉ូលិស​ចរាចរ​បាន​ជួយ​អន្តរាគមន៍​វាស់​វែង​ និងបាន​យក​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​រក្សា​​ទុក​នៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​ល្វា ​កសាង​សំណុំ​រឿង​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]