ខេត្តកំពត​ ៖ ដោយសារ​តែ​កើត​បញ្ហា​​​​ក្នុង​ក្រុម​​គ្រួសារ​ បុរស​ឈ្មោះ​ទង វុ​ទ្ធី ហៅ​ដុក​ ​អាយុ​៤៨​ឆ្នាំ រស់​​នៅ​ភូមិ​កំពង់​​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​​ទឹកឈូ បាន​ក្លាយជា​​អ្នកទោស ​ក្នុង​បទ​​ឃាតកម្ម​​ស្នេហា​​ ជា​លើក​ទី២ ដោយ​ជន​ស​ង្ស័យ (ទង វុទ្ធី) ​កាលពី​កំឡុង​ឆ្នាំ​២០១៥ ​កន្លង​មក ​ធ្លាប់​មានទោសរឿង​ក្តី​ទំនាស់​​ដីធ្លី ហើយ​ត្រូវ​ ជាប់​ព​ន្ធ​នាគារ ​។ លុះដល់​ខែសីហា​ ឆ្នាំ​២០១៥​ដដែល ​បាន​រួច​ទោស​ចេញ ពី​ព​ន្ធ​​នាគារវិញ​ លុះ​មក​ដល់​ផ្ទះ ​ប្រ​ព​ន្ឋ​ក៏​ត្រូវ​​មាន​សហា​យ រីឯ​​ប្រាក់​ជាង​២ម៉ឺន​ដុល្លា​រ ​ត្រូវ​ប្រ​ព​ន្ធ​​ចាយ​វាយ ​ជាមួយ​ប្រុស​ សហា​យ​អស់​ទៀត ចំណែក​ខ្លួនក៏​មាន​ផ្ទុកជំងឺ​អេដស៍ ។

លោក​​បន្ត​ទៀតថា ដោយតូចចិត្ត​ខ្លួន​ក៏​មាន​ផ្ទុកមេរោគ​អេ​ដស៍​ផង និង​ប្រ​ព​ន្ធ​​មាន​ប្រុស​ថ្មីផង​ ក្រោយ​ពី​ ចេញពី​ព​ន្ធ​នាគារ​​មិន​ នៅផ្ទះ​ទេ ក៏​​ទៅ​រកស៊ី​ធ្វើ​ឈើខ្លឹម​​គ្រឹះ​ស្នានៅ​ខេត្តព្រះវិហារ​ ។ ក្នុង​កំឡុ​ង​ពេល​ធ្វើ​ឈើខ្លឹម​ នៅ​ក្នុង​ព្រៃ​នោះ​ ក៏​​មាន​ស្គាល់​មិត្ត​ភក្តិ​​រក​​ស៊ី​ ឈើ​ជាមួយ​គ្នា​២​-៣​នាក់ ដោយ​ពួក​គេ​មាន​កាំភ្លើង AK កាត់​ស្វ័​យ​មួយ​ដើម មាន​គ្រាប់​១៩​គ្រាប់​​ក្នុង​បង់ ។ នៅ​ក្នុង​ខែមករា​នេះ​ ស្ត្រី​ជា​ ប្រ​ព​ន្ធ​​បាន​ទៅ​លេង​ ជាមួយ​ប្តីនៅ​កន្លែង​​ រក​ឈើខ្លឹម រយៈពេល២​ថ្ងៃ ក៏​​ត្រឡប់​មក​ផ្ទះ​វិញ ។

បើ​តាម​ចម្លើយ​​សារភាព​របស់​ជនសង្ស័យ​ថា​ នៅ​ពេលដែល​ប្រ​ព​ន្ធ​​ទៅ​សួរសុខទុក្ខ​​រយៈពេល​២​យប់​នេះ ​គឺ​ប្រ​ព​ន្ធ​មិន​បាន​ឱ្យ​​រួម​ ដំណេក​​​ទេ​ ។ ក្រោយ​ពី​ប្រ​ព​ន្ធ​វិល​មកផ្ទះ​វិញ ​បាន៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៦ មករា ​ឆ្នាំ​២០១៦ ​ជន​សង្ស័យ​​បាន​មក​ផ្ទះ​ ដោយ​លួច​យក​កាំភ្លើង​របស់​មិត្ត​ភ​ក្តិ​មក​​ជាមួយ​​ផង ក្នុង​គោលបំណង​បាញ់​ សម្លាប់​​ប្រុស​ជា សហា​យ​របស់​ប្រ​ព​ន្ធ ប៉ុន្តែ​មិន​បាន សម្រេច​​ដូច​បំណងទេ ក៏​​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​​តែ​ម្តង​។ លោក​វរសេនីយ៍ទោ ឈឹម ឈាង នាយ​រង​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ ស្នងការ​ដ្ឋា​ន​ខេត្ត​​ក៏បាន ឱ្យ​ដឹង​ដែរ​ថា ​លុះ​ស្រាវជ្រាវ​ដឹង​មុខសញ្ញា​ហើយ​ ព្រះរាជ​អាជ្ញាក៏​​ ចេញ​ដីកា​​បញ្ជា​​ ឱ្យ​​ជនសង្ស័យ​ចូលខ្លួន​ (​ដោ​​យ​សមត្ថកិច្ច​ ទៅ​នាំ​ខ្លួន​) ​មក​កាន់​ស្នងការ​ខេត្ត ​ដើម្បី​​សាកសួរ​ ។

​បើ​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះទង វុ​ទ្ធី ហៅដុក ​បាន​​សារភាព​​ប្រាប់​សមត្ថកិច្ចថា ក្រោយពី​ វិល​​មក​ពី​ខេត្តព្រះវិហារ​​ ខ្លួន​មក​ផ្ទះ​នេះ​ ខ្លួន​​លួច​យកកាំភ្លើង​មិត្ត​ភ​ក្តិ​ ​ដែល​ធ្វើ​ខ្លឹម​នៅ​ ក្នុង​ព្រៃ​ជាមួយ​គ្នា ​គឺ​អាវុធអាកា​១ដើម ដែល​មាន​គ្រាប់​ក្នុង​បង់​ចំនួន​១៩​គ្រាប់ ក្នុង​​គោលបំណង​បាញ់​ សម្លាប់​​ប្រុស​សហា​យ​របស់​ប្រព​ន្ធ ​។ នៅ​ថ្ងៃ​ទី​២៦ មករា ២០១៦​ ខ្លួន​បាន​មក​ដល់​ផ្ទះ ​គឺអត់​ឃើញ​ប្រ​ព​ន្ធ​នៅទេ​ (​ប្រ​ព​ន្ធ​​នៅផ្ទះ​ប្រុស​ថ្មី ​ជា​ស​ហា​យ​) លុះ​ថ្ងៃ​ទី​២៧ មករា ២០១៦ ​វេលា​ម៉ោង​៧​យប់ ខ្លួន​បាន​កាន់​កាំភ្លើង​នោះ​​ទៅ​ ផ្ទះឈ្មោះតាប់​​ដែល​ជា​ ប្រុស​សហា​យ​របស់​ប្រ​ព​ន្ធ ​(​ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​) ពេល​ទៅ​ដល់​ឃើញ​ប្រ​ព​ន្ធ​ កំពុងដេក​​ប្រឡែង​​គ្នា ​នៅ​លើ​ផ្ទះ​ប្រុស​សហា​យ​យ៉ាង​ល្អូកល្អើន ទាំង​ខ្លួន​អាក្រា​ត​ទាំង ២​នាក់ក្រោម​ពន្លឺភ្លើង​ពិល ខ្លួន​បានអង្គុយ​​មើល​​ គេ​ទាំង​២​នាក់​ជិត​មួយ​ម៉ោង​ ។

ជន​ស​ង្ស័យ​​បន្ត​ថា ពេល​​គេទាំង​២ពន្លត់ភ្លើង​​ ខ្លួន​ក៏​​ដើរទៅ​ក្រោមផ្ទះ​ស្រាយ​គោ ដើម្បី​ឲ្យ​បុរស​ ជា​សាហា​យ​ប្រ​ព​ន្ឋ​នោះ​ចុះ​មក​ចាប់​ គោ​ខ្លួននិង​បាញ់ តែ​ពេល​នោះ ​ត្រូវ​ពួក​គេ​ចុះ​មក​ចាប់​គោ​ ទាំង​ពីរនាក់​ខ្លួន​មិន​ដាច់​ ចិត្ត​បាញ់​ទេ​ខ្លាច​ត្រូវ​ប្រ​ព​ន្ធ ទុក​ឲ្យ​នៅមើល​​កូន បើ​ខ្លួន​ជាប់គុក​ទៅ​ ។ លុះ​ពេល​ចាប់ចង​គោ​ ហើ​យ​ពេល ​ពួក​គេ​ឡើង​ទៅ​លើ​ផ្ទះ​វិញ ឃើញ​ប្រ​ព​ន្ធខ្លួន​ឡើងផុត​ នៅ​សល់​ប្រុស​សហា​យ​ខ្លួនក៏បាញ់​ មួយ​គ្រាប់ត្រូវ​ម្រាមដៃ​ តែ​ខ្លួន​ស្មានថា​ ស្លាប់​ខ្លួន​​ក៏ងាក​ចេញពី​កន្លែងបាញ់​នោះ ហើយ​​​បាញ់​ឡើង​លើ​២គ្រាប់ ​រួច​ដើរមក ផ្ទះ​​វិញ ដើរ​បាន​ប្រហែល​មួយ​គីឡូម៉ែត្រ​ បាន​រាលកៃ​ផ្ទុះ​មួយគ្រាប់​ទៀត​។ ​បន្ទាប់​ពី​កើតហេតុកំលាំង​សមត្ថកិច្ច ក្រោម​បញ្ជា​លោក​ ឧត្តម​សេនីយ​ស្នងការ​បាន​ចុះ​ស្រាវជ្រាវ​ដឹង​មុខសញ្ញា​ជន​ស​ង្ស​យ័​ខាងលើ នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦​ ព្រះរាជ​អាជ្ញាក៏​ចេញ​ដីកា​​ឱ្យ​​ចូលខ្លួន ​ដើម្បី​​សាកសួរ​ ។​

 


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]