សហរដ្ឋអាមេរិក៖ ដុំសក់មួយដុំ របស់អតីតតារាចម្រៀងអង់គ្លេសដ៏ល្បីម្នាក់ លោក John Lennon ដែលច្រៀងក្នុងក្រុម Beatle នឹងត្រូវបានគេរំពឹងថាអាច លក់ដេញថ្លៃ បានរហូតដល់ ១២,០០០ ដុល្លារអាមេរិក ជាតម្លៃមួយ សឹងមិនគួរឲ្យជឿ ។


លោក John Lennon

ប្រភពព័ត៌មានបានឲ្យដឹងថា តាមការឲ្យដឹងពីទីតាំងលក់ដេញថ្លៃនៅទីក្រុង Dallas បានលើកឡើងថា ដុំសក់នេះ របស់តារាចម្រៀង John Lennon មានប្រវែងជិត ៤សង់ទីម៉ែត្រនេះ ត្រូវកាត់មុនពេល Lennon ចូលថតភាពយន្ត រឿង “How I Won the War”តាំងពីឆ្នាំ​១៩៦៦ ហើយដុំសក់នោះ ក៏ត្រូវជាងកាត់សក់ជនជាតិអាល្លឺម៉ង់ម្នាក់ រក្សា ទុករហូតមកដល់ពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ ថា John Lennon ជាតារាចម្រៀង និងអ្នកនិពន្ធចម្រៀង សញ្ជាតិអង់គ្លេសជា សមាជិកក្នុងក្រុម ចម្រៀង​ដ៏ល្បី Beatle ។ John Lennon បានស្លាប់ក្នុងឆ្នាំ​១៩៨0 ក្នុងអាយុ ៤០ឆ្នាំ តែទោះបីជាយ៉ាងណា បទចម្រៀង មួយចំនួនរបស់ក្រុមចម្រៀង Beatle នេះនៅតែដក់ជាប់ក្នុងចិត្តរបស់អ្នកគាំទ្រដដែល ដូចជាបទ “ Let it Be” និង បទ «Imagin» ច្រៀងដោយJohn Lennon ជាដើម ។

យ៉ាងណាមិញ ដុំសក់របស់ John Lennon និងរបស់អនុស្សាវីរយ៍របស់ ក្រុមចម្រៀង Beatle ក៏ត្រូវបាន ទទួលការចាប់ អារម្មណ៍ជាខ្លាំង ក្រោយពីមាន ប្រកាសដាក់ដេញថ្លៃ នៅទីតាំងដេញថ្លៃរបស់កេរដំណែលមួយ ក្នុង ទីក្រុង Dallas នាថ្ងៃទី ២០ កុម្ភៈនេះ ហើយគេរំពឹងថាតម្លៃ​ដុំសក់នេះ អាចនឹងបានថ្លៃជាងតម្លៃនេះទៅទៀត ៕


ដុំសក់ត្រូវដាក់លក់ដេញថ្លៃ

បទចម្រៀង Let it be Lyrics

បទ «Imagine» ដោយ John Lennon

ប្រភព yahoo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]