អង់គ្លេស៖ ខ្សែអាត់វីដេអូមួយ បានលេចឡើងនៅ ក្នុងអ៊ីនធឺណេត ហើយធ្វើឲ្យអ្នកទស្សនាជាច្រើនមាន ការភ័យខ្លាច និងព្រឺខ្លួនជាខ្លាំង ដោយសារតែសកម្មភាពកំរើក នៃសំភារៈក្នុងបន្ទប់ សម្លេងបើកបិទទ្វារទូរ និងសម្លេងសម្រឹប ជើងខុសពីធម្មតា នៅពេលដែលគ្មានមនុស្សនៅ។

វីដេអូដ៏គួរឲ្យរន្ធត់នេះត្រូវបាន ថតដោយកាមេរ៉ា សម្រាប់ថតនៅពេលយប់ និងត្រូវបានគេដាក់ នៅក្នុងបន្ទប់ ដែលពោរពេញ ដោយវិញ្ញាណមួយ។​​ នៅក្នុងវីដេអូ គេឃើញស៊ុមរូបថត និងគ្រឿងអលង្ការ ត្រូវបានធ្លាក់ចុះ ដូចមានគេបោះទាំងដែលពេលនោះ មិនមានមនុស្ស នៅក្នុងបន្ទប់ទេ។ ក្រៅពីរូបភាពក្នុងវីដេអូ យើងក៏អាចលឺ សម្លេងបើកបិទទ្វារទូរ និងសម្លេងសម្រឹបជើង ដ៏គួរឲ្យខ្លាចនៅក្នុងនោះផងដែរ ហើយរឿងដែលកាន់តែ រន្ធត់គឺគេឃើញ វិញ្ញាណហោះនៅក្នុង ផ្ទះនេះទៀតផង។ ម៉្យាងវិញទៀតវិញ្ញាណ ដែលហោះនោះត្រូវ បានបង្ហាញនៅក្នុងកាមេរ៉ាប្រៀបដូចជាធូលី ហោះកាត់កាមេរ៉ា ដូច្នោះដែរ។

គួរបញ្ជាក់ថាវីដេអូមួយនេះត្រូវបាន បង្ហោះដោយលោក Michael Magee ជនជាតិអង់គ្លេស។ លោកបានអះអាងថា លោកត្រូវបានវិញ្ញាណ ខ្មោចតាមតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដែលលោកតែងតែថត វីដេអូជាច្រើនដើម្បី បញ្ជាក់ពីការពិត ហើយលោកបានសរសេរ នៅក្នុងវីដេអូនេះថា នេះគឺជាវីដេអូដ៏គួរឲ្យខ្លាចមួយនៃ សកម្មភាពខ្មោចពិតៗ ដើរនៅក្នុងផ្ទះ របស់លោក។

ជាចុងក្រោយ លោកបានបន្ថែមថា សកម្មភាពរបស់ ពួកវាកាន់តែខ្លាំងឡើងៗ ដោយសារតែចំនួន វិញ្ញាណហោះដែល លោកបានឃើញវាធ្វើដំណើរចេញ ពីបន្ទប់មួនទៅបន្ទប់មួយ ក៏ដូចជាសម្លេង បិសាចកាន់តែ ច្រើនទៅច្រើនទៅ ហើយព្រមទាំងបានគ្រវែងរបស់របរ នៅក្នុងបន្ទប់ទទួល ភ្ញៀវរបស់លោកឲ្យ រប៉ាត់រប៉ាយទៀតផង៕ 


ស៊ុមរូបថតដែលត្រូវបានវិញ្ញាណខ្មោចធ្វើឲ្យដួល

សូមទស្សនាវីដេអូនេះខាងក្រោម៖

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]