ភ្នំពេញ៖ តារាសម្តែងដែលមានសកម្មភាព យ៉ាងសកម្ម ជាមួយការងារ មនុស្សធម៌ កញ្ញា មាន សូនីតា ថ្មីៗបាន រៀបចំកម្មវិធី ថ្ងៃស្រលាញ់មួយ ដែលប្រព្រឹត្តទៅ ចំថ្ងៃខួបកំណើត គម្រប់២៦ឆ្នាំ ដោយនាងបានឆ្លង ខួបកំណើត រួមជាមួយ ការផ្លុំទាន នំខួបកំណើត ជាមួយក្មេងៗ ប្រមាណ ៦០០នាក់ នៅឯខេត្តសៀមរាប ។

កញ្ញា មាន សូនីតា ក្រៅពីមានសម្រស់ស្រស់ស្អាត លេចធ្លោហើយនាង ក៏ជានារីម្នាក់ ដែលមានទឹកចិត្ត ស្រលាញ់អាណិតក្មេងៗ កុមារកំព្រារួមជាមួយ កុមារក្រីក្រម្នាក់ ផងដែរ។

ជាក់ស្តែងថ្មីៗនេះ នាងបានរៀបចំ កម្មវិធីមួយ ដែលមានឈ្មោះថា «ថ្ងៃស្រលាញ់ ១០កុម្ភៈ» ជាមួយក្រុមកាងារ និងក្មេងៗ ៦០០នាក់ នៅសាលាវត្តពោធិ៍លង្កា ក្រុងសៀមរាប ខេត្តសៀមរាប ។ គោលបំណងដែលនាង ប្រារព្ធពិធីជប់លៀង ខួបកំណើត គម្រប់២៦ឆ្នាំ របស់នាង គឺនាងចង់ផ្តល់ ក្តីស្រលាញ់ឲ្យក្មេងៗ ក្នុងឱកាស ថ្ងៃកំណើត។

ចង់ដឹងថា កញ្ញា មាន សូនីតា មានសកម្មភាព ការផ្តល់ក្តី ស្រលាញ់ និងភាពសប្បាយរីករាយ យ៉ាងណាខ្លះ ផ្តល់ឲ្យក្មេងៗ ប្រមាណ ៦០០នាក់នេះ ។ តោះទៅទស្សនា រូបភាពទាំងអស់គ្នា ៕












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា