ភ្នំពេញ៖ តារាសម្តែង ដែលមានភាពលេចធ្លោ ទៅលើការងារមនុស្សធម៌ លោក សាវីន ហ្វីលីព នៅរសៀលថ្ងៃនេះ បានបង្ហាញស្នាមញញឹម បិទមាត់មិនជិត ព្រោះតែលោក និងគ្រួសារ ទទួលបានសមាជិកថ្មី ម្នាក់ទៀត ដោយភរិយា របស់លោក ទើបតែសម្រាល បានកូនប្រុសម្នាក់ ។

បើតាមលោក សាវីន ហ្វីលីព បានឲ្យដឹងថា «ភរិយារបស់ខ្ញុំបាន សម្រាលកូនប្រុស ទី៣ នៅវេលាម៉ោង៣ រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កូនខ្ញុំមានទម្ងន់ ៣គីឡូក្រាម ហើយទាំងម្ដាយ និងកូន មានសុខភាពល្អ... កូនប្រុសទី៣ របស់ខ្ញុំ មានឈ្មោះថា វិរៈរាជ» ។

ទន្ទឹមនឹងការបង្ហាញ ភាពសប្បាយរីករាយ នោះដែរ លោក សាវីន ហ្វីលីព ក៏មិនភ្លេចអរគុណ ទៅដល់អ្នកគាំទ្រ រួមជាមួយ Friend ក្នុង Facebook ដែលមានយកចិត្តទុកដាក់ ទៅលើគ្រួសារលោក ផងដែរថា «សូមអរគុណ មិត្តភក្រ្ត័ ទាំងអស់គ្នា ដែលបារម្ភ ពីពួកយើង ! សូមសំណាងល្អ គ្រប់គ្នា ដោយក្ដីរាប់អាន »៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព