ប្រធានក្រុមក្លឹបបាល់ទាត់តោខៀវ Chelsea  លោក John Terry​ និងអាចបានចូលលេងវិញ នៅពេលចាប់បើកវគ្គយុទ្ធនាការបាល់ទាត់ អឺរ៉ុប​ Champion League បន្ទាប់ ការផាកពិន័យ​ ដោយ​UEFA ។

ខ្សែការពារអង់គ្លេសរូបនេះ ត្រូវបានបណ្ដេញចេញពីការប្រកួត ជើងទី២ វគ្គពាក់កណ្ដាលផ្តាច់ព្រាត់រវាងតោខៀវ Chelsea និង ក្លឹប​Barcelona នៅ Nou Campទឹកដីរបស់​Barcelona អំឡុងពេលដែលព្យាយាមដណ្ដើមបាល់​ហើយប៉ៈទង្គិចជាមួយនិង Alexis Sanchez ខ្សែប្រយុទ្ធនារបស់ ក្លឹប Barcelona។

កំហុសរបស់់ John Terry ត្រូវបានរកឃើញ និងផ្តល់ការពិន័យ មិនអោយចូលរួម ៣ប្រកួត​ដោយសារការបង្កហិង្សា។​ សំរាប់ការហាមមិនអោយចូលរួមប្រកួតលើកដំបូងគឺ ការប្រកួតជាមួយនិងក្រុម Bayern Munich របស់ អាល្លឺម៉ង់ ក្នុងដំណាក់ចុងក្រោយដែល នៃការប្រកួត បាល់ទាត់ អឺរ៉ុប​ Champion League ដែល​ក្លឹបតោខៀវ Chelsea បានយកឈ្នះក្នុងវគ្គបាល់ទាត់ពិន័យ ៥គ្រាប់​ ចុងក្រោយ។​

ប៉ុន្តែក្រុមប្រឹក្សាកណ្តាលរបស់សហគមន៍បាល់ទាត់អឺរ៉ុបនៅតែប្រកាន់ទោសលើ​  John Terry ហើយបានបញ្ជក់ថា John Terry នឹងត្រូវព្យួរការប្រកួត ក្នុង កម្មវិធី​ Super Cup ជាមួយជើងឯក Europa League គឺក្រុម​​ ​​ Atletico Madrid  នៅ​ ថ្ងៃទី​៣១​ កក្កដា នេះ។

របាយការណ៏របស់UEFA បានអោយដឹងថា  ក្រុមប្រឹក្សាកណ្តាលរបស់UEFA បានដាក់ពិន័យ​ផ្អាកការចូលរួមក្រុមចំនួន៣ប្រកួត លើកំហុសរបស់ John Terry ក្នុង យុទ្ធនាការបាល់ទាត់ អឺរ៉ុប​ Champion League រដូវកាលមុន។​

ទោះជាយ៉ាងណាក៏ដោយ John Terry ខ្សែការពារកណ្ដាលរូបនេះត្រួវបានពន្យាពេលការចូលរួមប្រកួត ជាមួយនិងក្រុមបាល់ទាត់ក្នុងក្របខណ្ឌបាល់ទាត់ អឺរ៉ុប​ Champion League ។ ចំពោះការពិន័យប្រកួតទី៣ របស់John Terry ត្រូវបានពន្យាពេលដោយធ្វើការព្យួរទុក៣ឆ្នាំ។​

 

ការប្រកាសជាសាធារណៈរបស់​ កុ្រមប្រឹក្សាវិន័យកណ្ដាល និង​ត្រួតពិនិត្យរបស់​UEFA ពី ថ្ងៃទី៣១ ឧសភា សំរាប់ការផ្អាកការចូលរួមរបស់ John Terry លើកំហុសដែលបានធ្វើក្នុងពេលបាល់ទាត់ អឺរ៉ុប​ Champion League ជាក្រុម Barcelona ពីថ្ងៃ ២៤​មេសា ត្រួវបានធ្វើឡើង។​

ជាចុងក្រោយគឺខ្សែការពារអង់គ្លេស John Terry រូបនេះគឺត្រួវផ្អាកសំរាប់ការប្រកួតនៅ ថ្ងៃ ៣១​កក្កដា នេះជានិង  Atletico de Madrid៕

ដោយ ឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]