កូរ៉េខាងត្បូង៖ ជាធម្មតា រាល់តារាចម្រៀងគ្រប់រូប ឲ្យតែជាតារាចម្រៀងក្នុងផលិតកម្ម គឺសុទ្ធសឹងតែចុះកុងត្រា ជាមួយក្រុមហ៊ុន ឬក៏ផលិតកម្មដែលពួកគេជ្រកកោនទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងកុងត្រានោះ គឺបានបញ្ជាក់ពីសុពុលភាព ដែលតារាទាំងនោះអាចក្លាយជាតារា នៅក្នុងផលិតកម្មនោះបានតាមកិច្ចសន្យា។​​ ភាគច្រើនរយៈពេលនៃសុពុលភាពនោះ គឺចាប់ពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ទៅតាមអ្វីដែលបានព្រមព្រៀងគ្នា ប៉ុន្តែបើដល់រយៈពេល ដែលត្រូវហួសសុពុលភាពនៃកុងត្រាហើយ តារាទាំងនោះចង់បន្តកុងត្រាទៀត ក៏អាចបន្តបានដោយមាន លក្ខ័ណមួយចំនួនបន្ថែមទៀត។

ជាការពិតណាស់ កិច្ចស្វាគមន៍ឆ្នាំថ្មី ២០១៦ វិស័យចម្រៀង Kpop គឺថាមានក្រុមតារាចម្រៀង ស្រីប្រុសថ្មីៗជាច្រើន ដែលកំពុងតែដុះត្រួយត្រៀមនឹងចេញពន្លក ព្រោះថាម្នាក់ៗខំប្រឹងផ្សព្វផ្សាយឈ្មោះក្រុមរបស់ខ្លួន ដើម្បីឲ្យមានគេស្គាល់ច្រើន។ រីឯក្រុមចម្រៀងជើងចាស់រៀមច្បងមួយចំនួនវិញ ក៏នឹងត្រូវប្រឈមមុខ ការផុតកិច្ចសន្យា ឬកុងត្រាជាមួយនឹងផលិតកម្មរបស់ពួកគេ។ ក្នុងនោះ ចំពោះអ្នកដែលមិនទាន់ផុតកិច្ចសន្យា មានខ្លះក៏កំពុងតែត្រៀមចេញចម្រៀងថ្មី ដើម្បីចែកជូនប្រិយមិត្តអ្នកគាំទ្រ ជាកាដូក្នុងឱកាសឆ្នាំថ្មីនេះផងដែរ។

ទោះជាយ៉ាងណា ដំណឹងគួរឲ្យសោកស្តាយមួយផងដែរ ព្រោះថានៅឆ្នាំនេះ មាន តារា​ Kpopជាច្រើន ដែលនឹង ត្រូវផុតកុងត្រា និងអាចដល់ថ្នាក់រំសាយក្រុមចោលក៏ថាបាន។ ដូចជាក្រុម Kara ជាដើម ដែលពួកគេបានផុតកុងត្រាហើយបានរំសាយក្រុម ប៉ុន្តែមានតែសមាជិក ​ ៣នាក់ទៀតប៉ុណ្ណោះ ដែលនៅបន្តកិច្ចកុងត្រាថ្មី ​ជាមួយផលិតកម្ម DSP Media។  

ទន្ទឹមនឹងនេះ ក្រុមអ្នកគាំទ្រជាច្រើន កំពុងតែជជែកគ្នា អំពីស្ថានភាពរបស់តារាទាំង៦ក្រុម ដែលពេញនិយម នាពេលបច្ចុប្បន្ន ថាតើពួកគេ នឹងអាចដូចក្រុម Kara ដែរឬទេ? ឬក៏ពួកគេយល់ព្រមនៅតែបន្តកិច្ចសន្យា?

ខាងក្រោមជាក្រុមចម្រៀង Kpop ដែលនឹងត្រូវផុតកុងត្រា ប្រឈមការរំសាយចោល៖

1.     2NE1

2.     F(x)

3.     4minute

4.     Rainbow

5.     Secret

6.     Beast


ក្រុមដែលបំបែកហើយ

7. Kara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]