អ៊ីស្រាអែល៖ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ កីឡាករបាល់ទាត់ សញ្ជាតិព័រទុយហ្គាល់ វ័យ៣១ឆ្នាំ Cristiano Ronaldo បានបង្ហោះ វីដេអូមួយខ្សែ ទៅលើគណនី បណ្តាញសង្គម របស់ខ្លួន ដោយវីដេអូនោះ គឺជាស្ព៉តពាណិជ្ជកម្មថ្មី ដែលកីឡាករ រូបនេះ បានថតឲ្យ ក្រុមហ៊ុនទូរគមនាគមន៍ អ៊ីស្រាអែល ឈ្មោះថា «HOT»។


កីឡាករបាល់ទាត់ Cristiano Ronaldo ក្នុងឈុតស្ព៉តពាណិជ្ជកម្មនោះ

យ៉ាងណាមិញ បន្ទាប់ពីខ្សែវីដេអូ ស្ព៉តពាណិជ្ជកម្មថ្មីនោះត្រូវបានបង្ហោះ និងចែកចាយ ពាសពេញបណ្តាញសង្គម រួចមក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន របស់កីឡាករបាល់ទាត់រូបនេះ មានការមិនពេញចិត្តយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ស្ព៉តពាណិជ្ជកម្មថ្មីនោះ បានបង្ហាញពី ការពិភាក្សាគ្នា របស់កីឡាករបាល់ទាត់ អ៊ីស្រាអែល ចំនួន៣រូប នៅក្នុងបន្ទប់ ផ្លាស់សម្លៀកបំពាក់មួយ ដោយនិយាយអំពី ល្បឿននៃអ៊ីនធឺណែត ខណៈពួកគេ កំពុងតែមើល កីឡាករ Ronaldo ប្រកួត។

ជាមួយគ្នានេះដែរ ពួកគេក៏បាននិយាយថា ល្បឿនអ៊ីនធឺណែត គឺលឿនជាង ល្បឿនកីឡាករ Ronaldo ដែលចំណុចនេះហើយ ធ្វើឲ្យអ្នកគាំទ្រ កីឡាករ Ronaldo មិនពេញចិត្តដោយអ្នកខ្លះ បានប្រកាសឈប់គាំទ្រកីឡាកររូបនេះ ទៀតផង៕



ចង់ដឹងយ៉ាងណា សូមទស្សនា ស្ព៉តពាណិជ្ជកម្មនោះ ទាំងអស់គ្នា៖

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]