បរទេស៖ អ្នកគ្រូបង្រៀនម្នាក់ ត្រូវបានគេបញ្ឈប់ពីការងារ ព្រោះនាងតែងតែផ្ញើរូបអាក្រាតកាយ ទៅកាន់សិស្ស និងផ្ញើសារជាអក្សរផ្សេងៗ លួងលោមសិស្សរឿងផ្លូវភេទផងដែរ។

អ្នកគ្រូឈ្មោះ Dionne Younce អាយុ ២៨ឆ្នាំ ត្រូវបានគេបញ្ឈប់ពីការងារ នៅវិទ្យាល័យ Allen D. Nease បន្ទាប់ពីនាងត្រូវបានគេរកឃើញថា ចេះតែផ្ញើរូបអាក្រាតកាយ និងផ្ញើសារជាអក្សរនិយាយពីប្រធានបទសិច ទៅកាន់សិស្សជាញឹកញយ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកគ្រូរូបស្រស់ Dionne បានធ្វើរឿងដ៏គួរឲ្យអាម៉ាសដូចនេះ ទៅកាន់សិស្សប្រុសយ៉ាងហោចណាស់ ២ ទៅ៣នាក់ផ្សេងគ្នាមកហើយ។ ក្នុងនោះសិស្សប្រុសចំនួន ២នាក់ ជាសមាជិកក្រុមបាល់ទាត់ប្រចាំសាលា បានប្រាប់ឲ្យដឹងថា ពួកគេទទួលបានរូបថតដូចៗគ្នា ដែលអ្នកគ្រូ Dionne ផ្ញើឲ្យ ដោយក្នុងនោះនាងមានពាក់តែអាវទ្រនាប់ប៉ុណ្ណោះ។ ក្រៅពីនេះសិស្សម្នាក់ទៀត បានប្រាប់ឲ្យដឹងដែរថា អ្នកគ្រូតែងតែផ្ញើរូបថតអាក្រាត ផ្លាស់ប្តូរជាមួយគេញឹកញយកន្លងមកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មានសិស្សប្រុសចំនួន៣នាក់ហើយ ដែលបានជូនដំណឹងដល់ខាងសាលា ចំពោះករណីរំខានរបស់អ្នកគ្រូ Dionne មកលើពួកគេ ដោយតែងតែផ្ញើសារលួងលោមរឿងផ្លូវភេទ។ ពេលនេះនាងកំពុងស្ថិតនៅក្រោម ការសុើបអង្កេត ពីសំណាក់ប៉ូលិសផងដែរ តែមិនទាន់ត្រូវបានឃាត់ខ្លួននៅឡើយទេ៕

ប្រភព Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]