ដូចដែលយើងដឹងស្រាប់ហើយការទំនាក់ទំនងរវាងក្រុមហ៊ុន Apple ហើយនឹងក្រុមហ៊ុន Samsung ស្ថិតក្នុងការច្របូកច្របល់ ពេលនេះផងដែរនៅមានជម្លោះប្តឹងផ្តល់គ្នានៅឡើយ ។ ចំពោះការទំនាក់ទំនងផ្នែកជំនួញ ផលិតអ្វីផ្សេងៗដូចជាផលិត អង្គគណនា គឺនៅល្អដូចដើម នេះហើយគេហៅថា មុខផ្ទះឈ្លោះគ្នា ក្រោយផ្ទះថើបគ្នា ។ បើយោងតាមទីភ្នាក់ងារព័ត៌មានរបស់ Bloomberg បានបញ្ជាក់ថាក្រុមហ៊ុន Apple ជាអតិថិជនមួយដ៍ល្អ ដែលក្រុមហ៊ុន Samsung មិនចង់អោយបាត់បង់ឡើយ ព្រោះថា ចំណូល 8.8% របស់ក្រុមហ៊ុន Samsung នោះបានមកពីក្រុមហ៊ុន Apple ។ ទីភ្នាក់ងារព័ត៌មានរបស់ Bloomberg ក៍បានបញ្ជាក់ផងដែរថា ការចចាររវាងក្រុមហ៊ុនទាំងពីរនេះ នោះគឺក្រុមហ៊ុន Apple បានជួលអោយក្រុមហ៊ុន Samsung ផលិត អង្គគណនាអោយ ដូចជា A5 ហើយនឹង Apple A5x ដែលប្រើជាមួយ iPhone 4S នឹង the new iPad ។ មានការប៉ាន់ប្រមាណផងដែរថា 20% របស់គ្រឿងបន្លាស់ប្រកបគ្រឿង iPhone ហើយនឹង iPad ក្រុមហ៊ុន Samsung ជាអ្នកនៅពីក្រោយនៃការផលិតអោយនៅឆ្នាំ 2012 នេះ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Apple ត្រូវជួលក្រុមហ៊ុន Samsung នូវចំនួន ទឹកប្រាក់ 7.5 ពាន់លានដុល្លា ដើម្បីផលិត អង្គគណនា(CPU)ប្រភេទថ្មី ដែលខ្ពស់ជាងមុនដល់ទៅ 60% ។

ប្រសិនបើលោកអ្នកចង់ដឹងព័ត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទក្នុង Facebook នៅទីនេះ

ដោយ Sovann2

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]