បរទេស៖ វាជារឿងដ៏គួរឲ្យអស់សំណើចណាស់ ដែលសត្វឆ្កែមួយក្បាល បានបញ្ចេញកាយវិការ សប្បាយចិត្ត និងប្រឡែងលេងដូចជ្រូកពុល ជាមួយនឹងរូបតុក្តតាក្លែងក្លាយមួួយ។

សត្វឆ្កែមួយក្បាល បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់មនុស្សជាជាច្រើន នៅពេលដែលវាបាន បញ្ចេញកាយវិការ ដូចជាសប្បាយចិត្តខ្លាំង និងស្ទុះទៅប្រឡែងលេង ជាមួយនឹងរូបតុក្តតាក្លែងក្លាយ ដែលពាក់ដោយមនុស្ស។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វឆ្កែមួយក្បាលខាងលើ មានឈ្មោះថា Ace ដែលវាកំពុងស្ថិតនៅក្នុងការហ្វឹកហាត់ ដើម្បីក្លាយខ្លួនជាមគ្គុទ្ទេសក៏មួយរូប សម្រាប់នាំផ្លូវដល់ជនពិការ។​ ជាការចៃដន្យ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ វាត្រូវបានគេដឹកដើរលេង នៅក្នុងសួនកម្សាន្តឌីស្នី ក៏ស្រាប់តែកើតមាន សកម្មភាពគួរឲ្យអស់សំណើចនេះតែម្តង។

ជាពិសេស វីដេអូបង្ហាញពីសកម្មភាពរបស់ Ace ប្រឡែងលេងជាមួយរូបតុក្តតាក្លែងក្លាយ ក៏ត្រូវបានគេថតយកទៅបង្ហោះនៅលើហ្វេសប៊ុក ហើយត្រឹមបីថ្ងៃប៉ុណ្ណោះ ទទួលបានអ្នកចូលទស្សនារហូតដល់ទៅ ១៥លានដងផងដែរ៕

តោះ! សូមទស្សនាវីដេអូខាងក្រោមនេះ៖


ប្រភព Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]