ភ្នំពេញ៖ រងើកភ្លើងនៃជម្លោះដ៏ក្តៅគគុករវាងលោកប៉ែន ចំរ៉ុង ជាមួយលោកអ៊ិន សុភិន ត្រូវជាឪពុកតារាសម្តែងស្រី កញ្ញា ភិន សុដាលីស ដែលបានរលត់ទៅវិញស្ទើរតែបាត់ទៅហើយនោះ កាលពីពេលថ្មីៗនេះ ហាក់បីដូចជាចាប់ផ្តើមឡើងកម្តៅឆេះរោលជាថ្មីម្តងទៀត។

នៅវេលាទាបភ្លឺឆ្លងចូលថ្ងៃទី១២ ខែកុម្ភៈ ២០១៦ ដែលមេឃមិនទាន់នឹងភ្លឺ ស្របពេលដែលលោក អ៊ិន សុភិន ទំនងជាមានអារម្មណ៍មិនស្ងប់គេងមិនលក់ ក៏បានបណ្តែតអារម្មណ៍ និងបង្ហើរសារតាមរយៈសំណេរនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា៖ «ទោះបីខ្ញុំហត់លំបាកយ៉ាងណា ក៏ខ្ញុំខំប្រឹងដើម្បីក្រុមគ្រួសារអោយបានល្អដល់ទីបំផុត ដែលអាចធ្វើទៅបាន!»។ មួយម៉ោងក្រោយមកទៀត លោកបានបង្ហោះសារមួយទៀតថា៖ «នៅក្នុងជាតិនេះ ទោះបីជាខ្ញុំស្លាប់ក៏ដោយ ក៏ខ្ញុំមិនភ្លេចក្រុមគ្រួសារមួយនេះដែលបានមើលងាយមើលថោកខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំជាពិសេស កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោក ប៉ែន ចំរ៉ុង និងលោក ប៉ែន រស់ បានហៅខ្ញុំហែង និងបានហក់មកវ៉ៃរូបខ្ញុំ!»។

រហូតមកទល់ព្រលឹមម៉ោង៨ព្រឹកថ្ងៃដដែល កញ្ញាភិន សុដាលីស ត្រូវជាកូនស្រី គ្រាន់តែបើកភ្នែកមើលឃើញសាររបស់ឪពុកខ្លួនបង្ហោះហ្វេសប៊ុករួច នាងបានសម្តែងអារម្មណ៍នឿយណាយ និងស្រងាកចិត្តយ៉ាងខ្លាំង និងបានរំលេចសារឆ្លើយតបក្នុងអត្ថន័យធ្ងន់ៗទៅវិញថា៖ «ចុះចង់ស្តាប់អាត់សំលេងអ្នកណាដៀលក្រុមគ្រួសារអ្នកណាពិតប្រាកដទេ ចុះចង់ស្តាប់អ្នកដែលតែងតែនិយាយថាស្រលាញ់ក្រុមគ្រួសារហ្នឹងជេរដៀលកូនស្រីខ្លួនឯងមី មឹុង មីខ្វះប្រុសមិនបាន (នៅមានច្រើនទៀត) នៅចំពោះហ្វូងមនុស្សដែរអត់? ខ្ញុំនៅក្នុងហេតុការថ្ងៃទី២៥តុលាឆ្នាំ២០១៥ដែរតែគាត់ហា៊ននិយាយលើសពីការពិតមួលបង្កាច់កេរិ្តឈ្មោះគេនិងក្រុមគ្រួសារគេចុះម៉េចក៏គាត់មិនប្រាប់គេផងថាថ្ងៃនោះគាត់បានប្រើអំពើហិង្សាវាយកូនស្រីគាត់ដែរ? ខ្ញុំមានអាត់សំលេងនិងអ្នកជិតខាងជាសាក្សី ព្រោះគាត់បានមកស្រែកដៀលខ្ញុំនិងគ្រួសារបងចំរុងទ្បើងផ្អើលគេអ្នកជិតខាងអស់ហើយបងចំរុង និងក្រុមគ្រួសារមិនដែរចង់មានរឿ ងជាមួយគាត់នោះ មានតែសុំសុខប៉ុណ្ណោះតែគាត់ដូចជាមិនលើកលែង ដល់ខ្ញុំទាំងពីរនាក់សោះ បើជ្រុលជាដេញខ្ញុំចេញពីផ្ទះហើយសូមមេត្តាឈប់ប្រើពាក្យថាប្រឹង ដើម្បីក្រុមគ្រួសារនិងដាក់រូបខ្ញុំទៀតទៅ ព្រោះថាក្រុមគ្រួសារខ្ញុំមានបងប្អូនតែ៣នាក់ ចំពោះមនុស្ស២នាក់នោះមិនដឹងមកពីណាហើយក៏គ្មានអ្នកទទួលស្គាល់ដែរសូម្បីតែម៉ាក់និងប្អូនៗ មនុស្សដែលខ្ញុំអាណិតជាងគេគឺម៉ាក់មិនដឹងថាត្រូវរស់នៅបែបនេះដល់ពេលណា អាចនិយាយបានថានេះជាផ្នែកមួយ ដែលធ្វើអោយខ្ញុំចង់ចាកចេញពីទ្រនំខ្ពស់ មកនៅខ្ទមក៏ថាបាន»។

ទោះជាយ៉ាងណា គេមិនអាចដឹងបានទេថា ការបង្ហោះសាររបស់លោក អ៉ិន សុភិន បណ្តាលមកពីមានរឿងអ្វីបានកើតឡើង ប៉ុន្តែអ្នកលេងហ្វេសប៊ុក ពិតជាអាចសន្និដ្ឋានបានថា ទំនងជាលោក កើតទុក្ខនឹងការលាចាកលោក របស់ឪពុក ប៉ែន តុលា ទើបធ្វើឲ្យគាត់នឹកឃើញរឿងរ៉ាវរំកាំរកូស ដែលបានកើតឡើង នាពេលកន្លងមកនោះ សារជាថ្មីម្តងទៀត។ នៅវេលាទាបភ្លឺថ្ងៃដដែលនេះដែរ នៅលើគណនីហ្វេសប៊ុកផ្ទាល់ របស់លោក អ៉ិន សុភិន បានធ្វើការបង្ហោះរូបថត និងសារក្តុកក្តួល អំពីការទទួលអនិច្ចកម្មរបស់ឪពុក លោក ប៉ែន តុលា ថា៖ «ថៃ្ងនេះបា៉ របស់បែ៉ន តុលា បានលាចាកលោកនេះហើយ ខ្ញុំសោកសា្តយគាត់ណាស់!»៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?

នេះជាសារដែលនាងបានបង្ហោះជាសាធារណៈ និងបានលុបវិញក្នុងពេលមិនដល់១ម៉ោង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស