ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ទស្សនិកជនជាច្រើនកុះករនៅក្នុងប្រទេសថៃ បានចូលរួមទៅទស្សនាការសម្តែងផ្ទាល់របស់កំពូលតារាចម្រៀង និងជាតារាសម្តែងស្រី ដ៏លេញធ្លោរបស់សហអាមេរិក Madonna Louise Ciccone បានធ្វើឲ្យអ្នកទស្សនាជាច្រើន ភ័យជំនួស​ និងស្រែកហ៊ោកញ្ជ្រៀវ ដោយសារតែការរៀបចំប្លង់សម្តែងមានលក្ខណៈធ្វេសប្រហែស និងខុសបច្ចេកទេសបន្តិច។

នេះមិនមែនជាលើកទីមួយ របស់នាង ដែលជួបបញ្ហាក្នុងការសម្តែង នៅក្នុងប្រទេសថៃទេ តែជាលើកទីពីរផងដែរ សំរាប់រូបនាង ដែលត្រូវទទួលរងនូវភាពអាម៉ាស នៅចំពោះមុខទស្សិកជនដែលកំពុងតាមដាន ការសម្តែងរបស់នាង និងមានការផ្សាយផ្ទាល់លើប៉ុស្តិ៍ទូរទស្សន៍ថៃនោះ។ យ៉ាងណាមិញ ការសម្តែងលើកនេះ នាង​ Madonna បានត្រៀមប្លង់រួចជាស្រេច ក្នុងការសម្តែង ដើម្បីកុំឲ្យមានភាពភ្លាំងភ្លាត់ដូចលើកមុន ប៉ុន្តែវាមិនបានសមបំណង ដូចអ្វីដែលនាងបានគិតទុកមុនឡើយ។

ក្នុងឈុតសំលៀកបំពាក់រ៉ូបខ្មៅគ្រងដោយស្បៃមុខសរ អមដោយអ្នករាំជនជាតិអាមេរិកពីរនាក់នៅពីក្រោយ ដែលជាអ្នកចាំទាញស្បៃគ្របមុខ នាងបានច្រៀងបណ្តើរ បោះជំហានរាំបណ្តើរ តាមចង្វាក់ភ្លេងទៅមុខឆាក តែភ្លាមៗនោះ អ្នករាំខាងក្រោយ បានចាប់ផ្តើមទាញស្បៃមុខចេញ តែដោយកំហុសបច្ចេកទេស ស្បៃមុខនោះទាក់ជាមួយសក់និងដង្កៀបខ្ទាស់សក់ ទើបធ្វើឲ្យរូបនាងបះជើងពើងខ្លួន ស្ទើរតែផ្ងារក្រោយទៅហើយ៕ ចង់ដឹងថា ហេតុការណ៍ពេលនោះយ៉ាងម៉េចខ្លះ តាមដានវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Bangkok.coconut

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]