បុរសម្នាក់បានពាក់អាវពោង និងចុះទៅដេកក្នុងទឹកទន្លេរ Pennsylvania មួយ ដោយសារតែអាកាសធាតុក្តៅពេក។

ក្រុមប៉ូលីស និងអ្នកស៊ើបអង្កេតជាច្រើន បានមកដល់កន្លែងកើតហេតុ ក្នុងគោលបំនងត្រួតពិនិត្យសាកសព បន្ទាប់ពីទទួលបានការរាយការណ៍ថា មានសាកសពមួយកំពុងអណ្តែតក្នុងទឹក។

នៅពេលដែលប៉ូលីសកំពុងតែសំរេចចិត្តនឹងរក វិធីណាល្អដើម្បីស្រង់សាកសពចេញពីទឹក ស្រាប់តែមានហេតុការណ៏ នឹកស្មានមិនដល់បានកើតឡើង។

សាកសព បានក្រោកឡើងសំដៅមកច្រាំង។

Joseph DeAngelo  បាននិយាយថា គាត់មិនបានលង់ទឹកនោះទេ គឺគាត់បានដេកលក់កំឡុងពេលដែលគាត់កំពុង តែមើលពពក។ គាត់មិនបានដឹងថា មានការភ្ញាក់ផ្អើលដោយសារតែគាត់បែបនេះទេ។ គាត់មិនបាននៅឆ្ងាយពីច្រាំងនោះទេ ប៉ុន្តែគ្មាននរណាម្នាក់ចុះទៅពិនិត្យមើលថា គាត់ពិតជាត្រូវការជំនួយឬអត់ នោះទេ។

អ្នកឃើញហេតុការណ៍ម្នាក់បាននិយាយថា វាពិតជាគួរអោយរន្ធត់ខ្លាំងណាស់។ ខ្លួនប្រាណរបស់គាត់បានរសាត់ ចុះ ឡើងតាមទឹក ដែលមើលទៅដូចជាមនុស្សស្លាប់ពិតៗ។

DeAngelo  បាននិយាយថា គាត់មិនបានដឹងថាមានហេតុការណ៍អ្វីកើតឡើងជុំវិញខ្លួនគាត់ទេ រហូតដល់មានសត្វ កន្ទុំរុយមួយក្បាលវាទំលើច្រមុះរបស់គាត់ ទើបគាត់ភ្ញាក់ដឹងខ្លួន។

គាត់បានសុំទោសចំពោះការដែលធ្វើអោយយល់ច្រឡំ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]