អង់គ្លេស៖ នារីអង់គ្លេសម្នាក់ ត្រូវបានគេប្រសិទ្ធិនាម ជាតុក្កតាបាប៊ីដំបូងគេបង្អស់ ក៏ព្រោះតែរូបរាង និងមុខមាត់របស់នាងដូចនឹងតុក្កតាបាប៊ីជ័រ សឹងតែបេះបិទទៅហើយ។

នាង Hannah Gregory អាយុ ២២ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យ Sheffield ពិតជាមានរូបសម្រស់ ដូចទៅនឹងតុក្កតាបាប៊ីតែម្តង ជាមួយទំហំចង្កេះត្រឹមតែជាង ៥៥សង់ទីម៉ែត្រប៉ុណ្ណោះ។ ជាពិសេសគ្រាប់ភ្នែកដ៏ធំៗ រួមទាំងរោមភ្នែកដ៏ក្រាស់របស់នាង រិតតែធ្វើឲ្យនាងមើលទៅ កាន់តែដូចជាតុក្កតាបាប៊ីថែមមួយកម្រិតទៀត។

តាមប្រភពឲ្យដឹងថា នាង Hannah មានស្រុកកំណើតនៅតំបន់ Skegby នៃទីក្រុង Nottinghamshire បានទទួលស្គាល់ថា ពេលខ្លះនៅពេលដែលនាង ធ្វើដំណើរនៅតាមទីសាធារណៈ មនុស្សម្នានៅជុំវិញខ្លួននាង បានសម្លឹងមកដោយក្រសែភ្នែកចម្លែក។

យ៉ាងណាមិញ ដោយសាររូបសម្រស់ ដ៏កម្ររកបាននោះហើយ ទើបធ្វើឲ្យនាងទទួលបានអ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គម Instagram រហូតដល់ទៅជាង ១៨,០០០នាក់ ឯណោះ។

ខុសប្លែកពីនារីតុក្កតាបាប៊ីដូចគ្នា នៅប្រទេសរុស្សុី ឈ្មោះ Valeria Lukyanova នាង Hannah ត្រូវបានគេអះអាងថា រូបសម្រស់របស់នាង ដែលទទួលបានទាំងនោះ គឺកើតឡើងពីធម្មជាតិ ដែលនាងមិនធ្លាប់ទទួលបាន ការវះកាត់កែសម្ផស្សអ្វីឡើយ៕

តោះ! ចង់ដឹងនាងមានសម្រស់ស្រស់ស្អាត យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖













ប្រភព Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]