ថៃ៖ ថ្មីៗនេះអ្នកនិយមលេងអីុនធឺណែត និងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន  បានធ្វើការចែករំលែកនូវរូបភាពមួយសន្លឹកតៗគ្នា ដែលរូបភាពមួយនោះ គឺជារូបភាពសត្វសុនខញីមួយក្បាល ដែលស្ម័គ្រស្មោះនឹងម្ចាស់ ដោយមកអង្គុយសម្លឹងមើលទឹកទន្លេមិនដាច់កន្ទុយភ្នែក ដើម្បីរង់ចាំម្ចាស់មកទទួលវា នៅឯកំពង់ផែ Rama V ដោយភាពក្រៀមក្រំបំផុត។ អ្នកធ្វើដំណើរទៅមក តាមកំពង់ផែនោះ ម្នាក់ៗពិតជាស្រលាញ់សុនខញីមួយក្បាលនោះណាស់ ហើយតាមតែដឹងមកថា វានៅទីនោះ ស្ទើរតែជិតមួយខែទៅហើយ។

ដោយសារតែសត្វសុនខញីមួយក្បាលនោះហើយ ធ្វើឲ្យក្លាយជាប្រធានបទដ៏ក្តៅគគុកមួយពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីម្ចាស់គណនីមួយឈ្មោះ Thanawan Thongporn បានធ្វើការបង្ហោះរូបថតមួយសន្លឹកនោះ ចូលទៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន កាលយប់ថ្ងៃទី៩ កុម្ភៈ កន្លងទៅ ដោយសង្ឃឹមថាសុនខមួយក្បាលនោះ នឹងអាចត្រឡប់ទៅផ្ទះវិញ រួមជាមួួយ Status ថា “ខ្ញុំឯកាណាស់! វាពិតជាឆ្កែដ៏ឲ្យគួរស្រលាញ់ និងឆ្លាត។ មនុស្សនៅទីនោះឲ្យចំណីវារៀងរាល់ព្រឹក ហើយបន្ទាប់ពីស៊ីរួច វាតែងតែត្រឡប់ ទៅអង្គុយនៅកន្លែងដើមវិញដូចសព្វដង។ ហ៊ើយ!.....ខ្ញុំពិតជាអាណិតឯងណាស់។ សូមឲ្យអ្នកទាំងអស់គ្នា ជួយបន្តឲ្យចំណីវាស៊ីផង។ ដោយសារតែផ្ទះខ្ញុំតូចមិនមានកន្លែងទំនេរសម្រាប់ចិញ្ចឹមឯងឡើយ។ ខ្ញុំសង្ឃឹមថាឯង នឹងជួបម្ចាស់ឯង ក្នុងពេលឆាប់នេះទៅវិញចុះ។ នៅពេលដែលខ្ញុំឃើញឯងបែបនេះ ទឹកភ្នែកខ្ញុំស្ទើរតែស្រក់ចុះ”

គួរបញ្ជាក់ដែរថា អ្នកលេងហ្វេសប៊ុកជាច្រើននាក់ បានធ្វើការប្រៀបធៀប រូបសុនខមួយនេះ ជាមួយរូបសត្វសុខនជាច្រើនសន្លឹកទៀតផងដែរ។ យ៉ាងណាមិញ Thanawan ក៏សូមឲ្យអ្នកបញ្ចេញមតិលើរូបភាពមួយនោះ មេត្តាជួយយកវាទៅចិញ្ចឹមដោយក្តីអាណិតផង៕ សម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ Bangkok.coconuts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]