ភ្នំពេញ៖ នារសៀល ថ្ងៃទី១០​ ខែកុម្ភៈ ក្រុមហ៊ុនស្រាបៀរ LEO បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ប្រកួតបាល់ទះលំដាប់ថ្នាក់ជាតិ LEO Cup National Volleyball ២០១៦។

សម្រាប់ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ​ បានបែងចែកពីរប្រកួតធំៗគឺ៖

  • DIVISON A ជាកម្មវិធីប្រកួតក្រុមកីឡាករអាជីព ដែលមានកម្រិតបច្ចេកទេសខ្ពស់។
  • DIVISION B  ជាកម្មវិធីប្រកួតសម្រាប់កីឡាករពន្លកថ្មី។

ក្នុងនោះដែរ ការប្រកួតបាល់ទះលំដាប់ថ្នាក់ជាតិ មានប្រាក់រង្វាន់សរុបមានរហូត ដល់ទៅ ៨៨,០០០,០០០រៀល។ ហើយប្រកួតវគ្គ ជម្រុះតាមមណ្ឌលនីមួយៗ ចាប់ពីខែកុម្ភៈ តទៅ រហូតដល់វគ្គបញ្ចប់ទាំងពីរ DIVISION នាខែមិថុនា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ។

កញ្ញា កានជិត ភាវផាន់ឈូ ជាប្រធានគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារ ក្រុមហ៊ុន BOON RAWD TRADING INTERNATIONAL ចំកាត់ បានថ្លែងឲ្យដឹងថា "ស្រាបៀរ LEO បានបង្កើត LEO CUP National Volleyball លើកទី១ ចាប់ពីឆ្នាំ២ ០១២មកម្លេះ ហើយស្រាបៀរLEO បានរួមចំណែកក្នុងការលើកស្ទួយ វិស័យបាល់ទះ នៅកម្ពុជាឲ្យឈានដល់ កម្រិតស្តង់ដារជាតិ។ ផ្អែកលើបទពិសោធន៍ ជាច្រើនឆ្នាំកន្លងមក យើងទទួលបាន នូវការចូលរួមគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន ខ្មែរគ្រប់មជ្ឈដ្ឋាន ហើយចំពោះការប្រកួតវគ្គជម្រុះនៃមណ្ឌលរាជធានីភ្នំពេញ នឹងមានការផ្សាយបន្តផ្ទាល់ តាមរយៈទូរទស្សន៍ ប៉ុស្តិ៍ MY TV នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ចាប់ពីម៉ោងពីរ រសៀលដល់ម៉ោង៦ល្ងាច ឬអញ្ចើញចូលរូមទស្សនាគាំទ្រផ្ទាល់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក"

ព្រមជាមួយគ្នានោះដែរ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍បន្ថែមដែរ "ការប្រកួតកីឡារបស់យើង គឺធ្វើឡើង ដើម្បីជួយជម្រុញឲ្យយុវជន ចូលរួមយ៉ាងសកម្មភាពក្នុងវិស័យកីឡា ដើម្បីជៀសវាងការ សេពគ្រឿងញៀន។ ហើយជាពិសេស ការប្រកួតបែបនេះ នឹងអាចជ្រើសរើសបាន នូវកីឡាករឆ្នើមថ្នាក់ជាតិប្រចាំកម្ពុជា ស្របពេលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]