សហរដ្ឋអាមេរិក៖ ទីក្រុង Los Angeles នឹងក្លាយជាម្ចាស់ផ្ទះ ស្វាគមន៍ការវិលត្រឡប់ នៃការប្រកួតបាល់ទាត់ NFL ជាមួយនឹងពហុកីឡដ្ឋាន ”NFL Disney World” ដែលមានចំនួនកៅអីអង្គុយ ប្រមាណជាង ៨មឺុនកៅអី ហើយគេបានរំពឹងទុកថា វានឹងក្លាយជាពហុកីឡដ្ឋាន ដែលថ្លៃជាងគេបំផុតនៅលើពិភពលោកផងដែរ។

យោងតាមប្រភពពី CNN បានឲ្យដឹងថា ការសាងសង់ពហុកីឡដ្ឋានមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយអស់ ២,៦ ពាន់លានដុល្លារអាមេរិក ពោលគឺថ្លៃជាងពហុកីឡដ្ឋាន New Jersey Metlife ចំនួន ១ពាន់លានដុល្លារអាមេរិក ដែលចាប់បើកឡើងកាលពីឆ្នាំ២០១០ មកម៉្លេះ។

គួរឲ្យដឹងដែរថា ពហុកីឡដ្ឋានថ្មីមួយនេះ អាចផ្ទុកមនុស្សបានលើសពី ១០មឺុននាក់ សម្រាប់ព្រឹត្តិការណ៍ពិសេសៗដែលនឹងឈានចូលមកដល់ នាពេលខាងមុខផងដែរ។ លើសពីនេះទៅទៀត អភិបាលក្រុងលោក James Butts បានប្រកាសពីមហិច្ឆតាក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីសង្វៀន Super Bowl ដោយបានប្រកាសថា ពហុកីឡដ្ឋានមួយនេះ គឺជា “ស្នូល” នៃការកម្សាន្ត សិល្បៈតន្ត្រី និងការប្រកួតកីឡាវិលជុំផងដែរ៕



ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]