អាជ្ញាធរមូលដ្ឋានរាយការណ៍ថា តុល្យការក្រោយការផ្ទុះមួយដែលកើតឡើងកាលពីថ្ងៃទី២០ កុម្ភៈ កន្លងមកនេះ ក្នុងរោងចក្រស្លដែកមួយនៃខេត្តលីអាវនីញ ភាគឦសានចិន អ្នកស្លាប់ឡើងដល់១៣នាក់។ យោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយផ្នែកសារព័ត៌មានរបស់បក្សកុម្មុយនីស្តចិនសម្រាប់ខេត្តនេះថា ពុម្ពមួយបានផ្ទុះនាវេលាម៉ោង២៣និង៣០នាទីម៉ោងក្នុងស្រុក ក្នុងផ្នែកពុម្ពរបស់ក្រុមហ៊ុនស្លដែក ANGANG HEAVY MACHENERY-CO.LTD ។ មនុស្សស្លាប់១០នាក់ត្រូវបានអះអាងកាលពីព្រឹកថ្ងៃទី២១ កុម្ភៈ ហើយពួកអ្នកជួយសង្គ្រោះបានរកឃើញនាវេលាថ្ងៃត្រង់នូវសាកលសពកម្មករ៣នាក់ទៀត ដែលបាត់ខ្លួនក្រោយការផ្ទុះ ។
មនុស្ស១៧នាក់ទៀតត្រូវរបួស ក្នុងគ្រោះថ្នាក់នេះ ហើយបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកនៅរស់រានមានជីវិតម្នាក់រៀបរាប់ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ពុម្ពចាក់ដែកមានវិជ្ជមាត្រប្រមាណជា១០ម៉ែត្រ បានផ្ទុះ ដោយបញ្ចេញខ្សាច់ និងបេតុងក្តៅដែលមានក្នុងឡនេះ ខណៈពេលពួកកម្មករបញ្ចប់ការចាក់បញ្ចូលពុម្ពនេះនូវដុំដែកថែបមួយមានរាងជាចិញ្ចៀន ៕
ដោយ ៖ ធីតា
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]