វៀតណាម៖ នារីវ័យក្មេងម្នាក់​ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញរូបរាងដ៏ស្លីមស្រឡូនរបស់នាង ក្រោយពេលដែលនាង សម្រកទម្ងន់បានសម្រេចរួចមក។

នាង Le Minh Chau បានបង្ហាញពី ការផ្លាស់ប្តូរសម្រស់របស់នាង រវាងរូបរាងធាត់ខ្លាំង ជាង១០០ គីឡូក្រាម ប្រែក្លាយជានារីម្នាក់ ជាមួយរូបរាងស្លីមស្អាត ដែលពេលបច្ចុប្បន្ននេះ ទម្ងន់របស់នាង តែជាង ៥០គីឡូក្រាម​ប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ នារីវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងថា រូបនាងធ្លាប់ត្រូវមិត្តភក្តិចំអន់ឲ្យនាង ថានាងជាមនុស្សស្រីកាម៉ាប់ មិនស្អាត។ ពាក្យសម្តីទាំងនេះ​បានធ្វើឲ្យនាង មិនសប្បាយចិត្ត ហើយគ្មានទំនុកចិត្ត រហូតពេលខ្លះ នាងអង្គុយយំតែម្នាក់ឯងទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា នាងបានខំតាំងចិត្តថា នាងនឹងព្យាយាមសម្រកទម្ងន់ ឲ្យក្លាយជាស្រីស្អាតទាល់តែបាន។

ទីបំផុត ដោយសារតែការបេ្តជ្ញាចិត្ត របស់ Le Minh Chau នេះហើយ បានធ្វើឲ្យនាងខំហាត់ប្រាណ ក្នុងមួយថ្ងៃ ៤ម៉ោងឡើងទៅឯណោះ។ ហើយលទ្ធផលចុងក្រោយ គឺរូបនាងទទួលបាន នូវរូបរាងដ៏ស្លីមស្រឡូនស្អាត ដូចអ្វីដែលនាងប៉ងប្រាថ្នាពិតមែន៕ សូមមើលរូបភាពខាងក្រោម៖





រូបថតកាលនាងនៅធាត់






រូបថតបច្ចុប្បន្នរបស់នាង


រូបពីមុន និងបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]