នៅពេលអ្នកមានការងារធ្វើ​ ​គឺមានមនុស្សជាច្រើននៅជុំវិញអ្នក ដែលមិនត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះទេ ប៉ុន្តែក្នុងចំណោមនោះ អ្នកខ្លះអាចនឹងក្លាយជាមិត្តជិតស្និទ្ធិ ជារៀងរហូតក៏មាន។

អ្នកអាចនឹងជួបប្រទះរឿងល្អៗជាច្រើន ដោយសារតែអ្នកចំណាយពេលវេលាជាមួយគ្នា ជាង៨ម៉ោងក្នុងមួយថ្ងៃជាមួយគ្នារាល់ថ្ងៃ។​ ដូច្នេះ​តើកត្តាអ្វីខ្លះ ដែលអាចធ្វើឲ្យអ្នក និងមិត្តរួមការងាររបស់អ្នក ក្លាយជាមិត្តស្និទ្ធស្នាលនឹងគ្នាបាន? ខាងក្រោមជាហេតុផល ១៤​យ៉ាង ដែលអាចធ្វើអោយអ្នក និងមិត្តរួមការងាររបស់អ្នក ក្លាយជាមិត្តស្និទ្ធស្នាលនឹងគ្នាបាន៖

១. អ្នកបានចំណាយពេលជាច្រើនជាមួយគ្នា

អ្នកបានចំណាយពេល ធ្វើការជាមួយគ្នា លើសពី ៤០ម៉ោងក្នុងមួយសប្តាហ៍។ អ្នកបានជជែកគ្នាលេងជាច្រើន ស្ទើរតែច្រើនជាង ពេលវេលាជាមួយសង្សារ ប្តីប្រពន្ធ​ ឬមិត្តភក្តិផ្សេងទៀត របស់អ្នកទៀតផង។

២. ការនិយាយចំអន់គ្នាលេង

វាប្រៀបដូចជា ឱសថដែលជួយអ្នក ឲ្យស្រស់ស្រាយ ពីភាពងងុយគេងនៅពេលព្រឹកព្រលឹមផងដែរ។

៣. ជជែកគ្នាពីអាហារឆ្ងាញ់ៗ

ការជជែកគ្នាពីអាហារឆ្ងាញ់ៗ អាចជួយឲ្យអ្នក បានយល់ពីចំណង់ចំណូលចិត្តគ្នា ទៅវិញទៅមក។

៤. អ្នកប្រាប់ពីអាថ៌កំបាំងដល់គ្នាទៅវិញទៅមក

បន្ទាប់ពីចប់ម៉ោងការងារ អ្នកនិងពួកគេ មានពេលវេលាជាមួយគ្នាញុំាអាហារ ជជែកគ្នាលេងគ្នាជាដើម និងមានពេលខ្លះ ការប្រាប់ពីអាថ៌កំបាំងឲ្យគ្នាដឹងទៅវិញទៅមក ធ្វើឲ្យអ្នក ឬពួកគេ ក្លាយជាមនុស្សទីមួយ ដឹងអំពីដំណឹងផ្សេងៗមុននរណាៗទាំងអស់។

៥. ជួយប្រឹក្សាយោបល់គ្នា

ទន្ទឹមនឹងសម្ពាធនៅកន្លែងការងារ មានរឿងរ៉ាវជាច្រើន ដែលអ្នកត្រូវជួបប្រទះ។ រឿងរ៉ាវទាំងនោះ អាចនឹងប្រសើរឡើង ប្រសិនបើអ្នកមានមិត្តភក្តិម្នាក់ស្តាប់រឿងអ្នក និងលើកទឹកចិត្តអ្នក ពេលម៉ោងសម្រាក។

៦. នៅពេលដែលអ្នកស្ត្រេសខ្លាំង ហើយពួកគេធ្វើឲ្យអ្នកសប្បាយចិត្តបាន

វាពិតជាប្រសើរណាស់ ប្រសិនបើស្ថានភាពមួយ ដែលអ្នកស្រ្តេសខ្លាំងនឹងការងារ មានមិត្តភក្តិធ្វើឲ្យអ្នកបានសប្បាយចិត្តវិញនោះ។

៧. អ្នកដឹងពីទម្លាប់គ្នាទៅវិញទៅមក

មិនថាទម្លាប់ល្អ ឬអាក្រក់់នោះទេ មិត្តល្អតែងដឹងពីទម្លាប់គ្នាទៅវិញទៅមក ដូចជានរណាចូលចិត្ត ឬមិនផឹកកាហ្វេក្រោយពេលបាយថ្ងៃត្រង់រួច ជាដើម -ល-។

៨. ពួកគេមិនមើលបំណាំអ្នក (ចាំចាប់កំហុស)

មិត្តល្អមិនអង្គុយចាំតែចាប់កំហុសអ្នក​ នៅពេលអ្នកមានកំហុសនោះទេ ផ្ទុយទៅវិញ ពួកគេជួយកែតម្រូវអ្នក។

៩.​​ ពួកគេធ្វើឲ្យអ្នកសប្បាយរៀងរាល់ថ្ងៃ

ពួកគេតែងធ្វើឲ្យអ្នកសប្បាយចិត្តរៀងរាល់ថ្ងៃ។ ដូច្នេះនៅពេលទៅធ្វើការ​ អ្នកប្រហែលជានឹកដល់ពួកគេ ដើម្បីបានស្តាប់ពួកគេ​​ និយាយរឿងផ្សេងៗប្រាប់អ្នក។

១០. ពួកគេដឹងពីកាហ្វេដែលអ្នកចូលចិត្ត

នៅពេលគេឆុងកាហ្វេសម្រាប់អ្នក គេមិនចាំបាច់ទាំងសួរអ្នកផង ព្រោះគេដឹងថាអ្នក ចូលចិត្តយ៉ាងម៉េចទៅហើយ។

១១. ចូលចិត្តឆែកមើលសារ Chat គ្នាទៅវិញទៅមក

 

១២. ពួកគេដឹងចិត្តអ្នក

មិត្តល្អគេអាចដឹងពីអ្នក សូម្បីតែអ្នកគិតពីអ្វី នៅពេលខ្លះ គេគិតដូចអ្នកទៀតផង។

១៣. ពួកគេតែងតែតបសារជាមួយអ្នក

គ្រាន់តែចប់ម៉ោងការងារភ្លាម ពួកគេតែងតែបើកសារ​ឆាតមកលេងជាមួយអ្នក​ ជជែកពីនេះពីនោះ បបួលគ្នាដើរលេងជាដើម។

១៤. ពួកគេធ្វើឲ្យកន្លែងការងាររីករាយ

ពួកគេតែងតែបង្កើតបរិយាកាសរីករាយ ហើយដោយសារតែពួកគេ ធ្វើឲ្យអ្នកពេញចិត្តនឹងការងាររបស់ខ្លួន៕

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]