ព្រះសីហនុ៖ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារន្ទ បានថ្លៃងអោយដឹង នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះថាក្មេងស្រីដែល ត្រូវគេចាប់ខ្លួន បានរកឃើញវិញហើយ បន្ទាប់មិនអាចរត់គេចពីខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយទទួលដំណឹងនេះ កម្លាំងនគរបាលបានបើកការឡោមព័ទ្ធកាក់ ត្រួតពិនិត្យគ្រប់រថយន្តសង្ស័យ ធ្វើអោយពួកវាទម្លាក់ក្មេង ចោលនៅអូរត្រាវ ស្រុកព្រៃនប់។ ជាមួយគ្នានោះ លោកស្នងការ ជួន ណារិន្ទ ក៏សូមអភ័យទោសដល់ប្រជាពលរដ្ឋផងដែរ ខណៈដែលក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានរំខាន ក្នុងការកាក់រថយន្តត្រួតពិនិត្យ។

សវតារឿង៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ត្រូវជនជាតិបរទេសជិះឡាន មកដឹកយក ទៅបាត់បង្កអោយ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ចគ្រប់ផ្នែកចេញ ស្ទាក់ចាប់គ្រប់ទីកន្លែង ក្នុងខេត្តព្រះសីហនុ ។

ប្រភពពីលោក ទេព ប្រុស មេប៉ុស្តិ៍ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអោយដឹងថា ក្មេងស្រីដែលគេចាប់មានឈ្មោះ ហេង ស្រីកា អាយុ៩ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ឃិន ហ៊ាន អាយុ ៣៧ឆ្នាំ និងម្តាយឈ្មោះ ម៉ក់ អូន អាយុ៣៥ឆ្នាំ ទាំង៣នាក់រស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីក្មេងៗ តូចៗ ៣ទៅ៤នាក់ បានប្រាប់អោយដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈពេលដែលពួកគេចេញពីសាលា ទើបតែចេញដល់ផ្លូវកែងមណ្ឌល កុមារកំព្រា អរុណរះ ក៏មានជនជាតិបរទេស១ក្រុម បើករថយន្ត ឡិចស៊ីស ៤៧០ពណ៌ស ជិះមកក្បែររួចចុះពីឡានហុចសៀវភៅ តុក្កតា អោយទៅក្មេងស្រីរងគ្រោះមើលរួច ក៏លើកបីចូលទៅក្នុងឡានបើកចេញ ទៅបាត់ភ្លាមៗ ដោយមិនដឹងមូលហេតុតែម្តង ។
ក្រោយកើតហេតុរហូតដល់ នៅល្ងាចថ្ងៃដដែលនេះសមត្ថកិច្ច បាននឹងកំពុងចេញ ប្រតិបត្តិការគ្រប់ច្រកល្ហក ដើម្បីច្បាមចាប់មុខសញ្ញា ១ក្រុមខាងលើនេះ ប៉ុន្តែមិនទាន់ដឹងលទ្ធផល យ៉ាងណានៅឡើយទេ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]