ជប៉ុន៖ មិត្តនារីៗមួយចំនួន ដែលចូលចិត្តតែងខ្លួន ដឹងហើយថាការផាត់មុខ ពិតជាសំខាន់សំរាប់ពួកគេជានិច្ច មិនថាទៅណាមកណាឡើយ។ 

ពួកគេមិនដែលភ្លេចរបស់សំខាន់ ដែលជាគ្រឿង Make-up ឡើយ ដែលនោះមានដូចជា ម្សៅ ក្រែម ខ្មៅដៃគូរភ្នែក ជាដើម -ល-។ វត្ថុទាំងនេះធ្វើឲ្យពួកគេ​  មានទំនុកចិត្តលើសម្រស់ខ្លួនឯងខ្ពស់ រីឯមនុស្សមួយចំនួនទៀត ដែលមិនចូលចិត្ត Make-up​ ពួកគាត់គិតថា ជារឿង​ដ៏គួរឲ្យធុញទ្រាន់បំផុត ព្រោះពួកគេអាចនឹងយល់ឃើញថា ការផាត់មុខធ្វើឲ្យមានអារម្មណ៏ថាអៀនខ្មាស ហើយក៏មានអារម្មណ៏ថា មិនមានភាពងាយស្រួលក្នុងការធ្វើអ្វីមួយ គឺមានតែពេលដែលអត់ផាត់មុខទេ ទើបងាយស្រួលធ្វើការ និងងាយស្រួលធ្វើអ្វីៗគ្រប់យ៉ាង។

យ៉ាងណាមិញ សូមនាំអារម្មណ៍ប្រិយមិត្ត មកតាមដានវីដេអូមួយ ដែលនារីជប៉ុនម្នាក់ ត្រូវបានផាត់មុខតុបតែង មើលទៅខុសៗគ្នា ដូចជាមនុស្ស ៨នាក់ផ្សេងគ្នាយ៉ាងដូច្នោះដែរ។ នេះជាឥទ្ធិពល នៃការផាត់មុខរបស់អ្នកជំនាញជនជាតិជប៉ុន ក្នុងវីដេអូ ៣០វិនាទី ផលិតឡើងដោយក្រុមហ៊ុនគ្រឿងសម្អាងម៉ាកល្បី របស់ជប៉ុនមួយ។

ពួកគេបានផលិតវីដេអូខ្លីមួយនេះ ដែលបង្ហាញពីការផាត់៨បែបខុសៗគ្នា នៅលើមុខស្រី្តតែម្នាក់ ដែលមើលទៅពិតជាស្រស់ស្អាត និងមានតែមួយ៕ អីចឹងសូមមកមើលអ្វីដែលអស្ចារ្យទាំងអស់គ្នា៖

ប្រភព៖ dramafever

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]