កាលពីថ្មីៗនេះ មាននារីវ័យក្មេង ៤នាក់មកពីខេត្ត Henan អាយុប្រហែល ១៩ឆ្នាំ  ត្រូវបានចាប់ខ្លួនដោយ ប៉ូលីសក្នុងទីក្រុង Heyuan  ភាគអាគ្នេយ៍ប្រទេសចិន បន្ទាប់ពីពួកគេបានបង្ខំអោយក្មេងមិនទាន់គ្រប់អាយុ ២នាក់ធ្វើជាស្រីលក់ខ្លួន។

យោងទៅតាមប៉ូលីសក្នុងតំបន់ Heyuan បានអោយដឹងថា មានក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ដែលមានអាការៈភិតភ័យ បានរត់មកក្នុងប៉ុស្តិប៉ូលីស។​ នាងបានយំ​ និងនិយាយថា នាងត្រូវបានគេបង្ខំអោយធ្វើជា ស្រីលក់ខ្លួន ហើយនាងទើបតែរត់ចេញពីការចាប់ជំរិត។

តាមសេចក្តីរាយការណ៍ ប៉ូលីសបានចាប់ផ្តើមស្វែងរកចាប់ខ្លួនជនសង្ស័យ នៅឯកន្លែងដែលជនរងគ្រោះ ត្រូវបានគេបង្ខាំងទុកខុសច្បាប់ និង ចាប់បានជនទាំង៤នាក់ដែលបំរុងរត់គេចខ្លួនជាមួយវ៉ាលីរបស់ពួកគេ។

ជនរងគ្រោះបាននិយាយថា ជនសង្ស័យដែលបានចាប់ខ្លួនទាំង៤នាក់ បានធ្វើទារុណកម្មនាង ដោយចាប់ ពួកនាងចង ទាញក្រចក ស្រោចទឹកក្តៅលើពួកនាង និងបានប្រើវិធីព្រៃផ្សៃផ្សេងទៀត​ បើសិនជាពួកនាងមិនព្រមសហការជាមួយពួកគេ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]