ប្រិយមិត្តខ្មែឡូតជាច្រើន ប្រាកដជាអ្នកគាំទ្រ និង តាមដានការប្រកួតបាល់ទាត់ Premier League របស់ប្រទេសអង់គ្លេសដែលមានប្រជាប្រិយភាពបំផុត ក្នុងពិភពលោក ។ រដូវកាល Premier League ២០១២-២០១៣ នឹងចាប់ផ្ដើមនៅថ្ងៃ សៅរ៍ ទី ១៨ ខែ សីហា ខាងមុខនេះ ។ ដើម្បីឲ្យការ ទស្សនា ការប្រកួតរបស់ប្រិយមិត្ត មានការរំភើប និង មានន័យលើសមុនទៅទៀត ខ្មែរឡូតបានបង្កើត ហ្គេម ថ្មីមួយ ដែលមានឈ្មោះថា ស្ដេចទាយបាល់ ដែលអនុញ្ញាតឲ្យប្រិយមិត្ត ទស្សន៍ទាយលទ្ធផលប្រកួតក្នុងសប្ដាហ៍នីមួយៗ ហើយថែមទាំងមាន ឱកាសឈ្នះរង្វាន់ ២០ ដុល្លារ រាល់សប្ដាហ៍ ៥០ ដុល្លារ រាល់ខែ និង ៥០០ ដុល្លារ ក្នុងមូយរដូវកាល។ ប្រិយមិត្តមិនបាច់ចំណាយអ្វីទាំងអស់ គ្រាន់តែចំណាយពេលខ្លីមួយ រាល់សប្តាហ៍ ជ្រើសរើសក្រុមដែលឈ្នះ ឬ ជ្រើសរើសស្មើ។ ដើម្បីលេងសូមចុច លីងខាងក្រោម៖

ស្ដេចទាយបាល់

ចំពោះរបៀបលេងសូមអានខាងក្រោម៖

 របៀបលេង

  • ចុចលើ “ចុចត្រង់នេះដើម្បីលេង” និង ប្រើគណនីយ Facebook ផ្ទាល់ខ្លួនរបស់អ្នក

  • ជ្រើសរើស ក្រុមដែលអ្នកគិតថានឹងឈ្នះ ដោយចុច(win) ឬ ជ្រើសយកស្មើ ដោយចុច(draw) ក្នុងការប្រកួតនីមួយៗជាការស្រេច ប្រព័ន្ធនឹងចាំការជ្រើសរើសភ្លាមៗ ។ អ្នកអាចប្ដូរការទាយរបស់អ្នកគ្រប់ពេលវេលា ប៉ុន្ដែ ២ ម៉ោងមុនការប្រកួតគូទីមួយ ប្រព័ន្ធនឹងបិទមិនឲ្យប្ដូរ។
  • បើការទាយ ត្រូវនឹងលទ្ធផលពិត អ្នកនឹងបាន ១ ពិន្ទុ (ក្នុងមួយប្រកូត)
  • បើការទាយ មិនត្រឹមត្រូវ អ្នកមិនបាត់ពិន្ទុអ្វីឡើយ
  • លេងរៀងរាល់សប្ដាហ៍សន្សំពិន្ទុដើម្បីរង្វាន់ប្រចាំសប្ដាហ៍ ខែ និង រដូវកាល
  • អ្នកអាចឈ្នះរង្វាន់ច្រើនដងក្នុងមួយរដូវកាល

រង្វាន់

  • ប្រចាំសប្ដាហ៍ ២០ ដុល្លារ សម្រាប់អ្នកបានពិន្ទុលើសគេក្នុងសប្ដាហ៍
  • ប្រចាំខែ ៥០ ដុល្លារ សម្រាប់អ្នកបានពិន្ទុលើសគេប្រចាំខែ
  • ប្រចាំរដូវកាល ៥០០ ដុល្លារ សម្រាប់អ្នកបានពិន្ទុលើសគេប្រចាំរដូវកាល

ក្នុងករណីមានអ្នកបានពិន្ទុខ្ពស់ជាងគេលើសពីម្នាក់ ក្នុងមួយសប្ដាហ៍ Khmerload និងយកពិន្ទុសរុបរដូវកាល និង ពិន្ទុដែលបានពីលេង Khmerload Slot Machine មកកំណត់អ្នកឈ្នះ។ Khmerload នឹងទាក់ទងអ្នកឈ្នះតាម Facebook របស់អ្នកឈ្នះ ។ បើ Khmerload មិនអាចទាក់ទងអ្នកឈ្នះតាម Facebook ដោយសារគណនីយបិទ មិនឲ្យគេផ្ញើសារទៅបាន Khmerload មានសិទ្ធិផ្ដល់រង្វាន់ដល់អ្នកឈ្នះបន្ទាប់។ 



ចំណាំ
អ្នកឈ្នះនឹងមានឈ្មោះនៅលើគេក្នុងតារាងអ្នកពិន្ទុខ្ពស់ជាងគេ បើប្រិយមិត្តមិនមានឈ្មោះក្នុងតារាងនេះទេ ប្រិយមិត្តមិនមែនជាអ្នកឈ្នះទេ។ ក្រុមហ៊ុន Khmerload មានសិទ្ធិគ្រប់បែបយ៉ាងក្នុងការបដិសេធការផ្ដល់រង្វាន់ នៅពេលក្រុមហ៊ុនគិតថាការអះអាងឈ្នះមិនមានភាពប្រក្រតី ។ អ្នកដែលទទួលរង្វាន់ត្រូវផ្ដល់សិទ្ធដល់ Khmerload ក្នុងការប្រើឈ្មោះ និង រូបរបស់អ្នកក្នុងសារព័ត៌មាន។ នេះមិនមែនជាល្បែងស៊ីសងទេ លោកអ្នកមិនចំណាយអ្វីទាំងអស់ ក្រៅតែពីវេលាខ្លីមួយ និង ជំនាញទស្សទាយប៉ុណ្ណោះ ។ សូមប្រិយមិត្តអ្នកលេង លេងដោយមានភាពស្មោះត្រង់ ក្នុងគោលបំណងដើម្បីកម្សាន្ដ និង ផ្ដល់ភាពរំភើបមួយកម្រិតទៀត ក្នុងការទស្សនាការប្រកួតបាល់ទាត់អង់គ្លេស។

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]