អង់គ្លេស៖ នាង Georgia McGrath អាយុ ១៨ឆ្នាំ បានបាក់ឆ្អឹងជំនី ខណៈដែលនាង អោបមិត្ដប្រុស ឈ្មោះថា Ashton វ័យ ២៥ឆ្នាំ ដែលសកម្មភាពនេះ ត្រូវបានថត ជាប់ដោយមិត្ដភិក្ដរបស់នាង។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Georgia McGrath ជាអ្នករស់នៅក្នុងអង់គ្លេស មានទំងន់ត្រឹមតែ ៣១.៥ គីឡូក្រាមប៉ុណ្ណោះ នៅក្នុងពេលដែលជួបហេតុការណ៍បែបនេះ។ នៅក្នុងនោះ បានឲ្យដឹងថា នាងបានស្រកទំងន់ជាបន្តបន្ទាប់ពី ៦៣.៥គីឡូក្រាមចុះមក បន្ទាប់ពីមានជំងឺ Anorexia ដែលជាជំងឺ មិនចង់ទទួលទានអាហារ។ ជារៀងរាល់ថ្ងៃនាង ទទួលទានអាហារមានត្រឹមតែ ១០០កាឡូរីប៉ុណ្ណោះ ដែលជាហេតុបណ្ដាលឲ្យនាង ស្គមស្គាំង នៅសល់តែឆ្អឹង។ យ៉ាងណាមិញ មានថ្ងៃមួយ នាងបានហក់អោបមិត្ដប្រុសនាង តែភ្លាមៗនាងបែរជា ស្រែកយ៉ាងខ្លាំង និងសឹងតែមិនអាច ដកដង្ហើមបាន ដោយសារតែមានអារម្មណ៍ថា ឆ្អឹងជំនីរបស់នាង បានបាក់ ដែលពិតជាគួរឲ្យស្លុត។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យធ្លាប់ បានធ្វើការព្រមានថា នាងខ្វះអាហាររូបត្ថម្ភ និងងាយនឹងរងគ្រោះជាខ្លាំង តែនាពេលនោះ នាងមិនសូវជាចាប់អារម្មណ៍នោះទេ ទើបតែមានហេតុការណ៍នេះ និងឃើញរូបភាពដែលមិត្ដនាង ថតឲ្យ ដែលរឹតតែធ្វើឲ្យ ក្រុមគ្រួសារនាងស្លុតចិត្ដនោះ ទើបនាងគិតថា នាងត្រូវការជំនួយហើយ នាពេលនេះ។ ក្រោយពីមានការជ្រោមជ្រែង លើកទឹកចិត្ដពីក្រុមគ្រួសារ មិត្ដភិក្ដ និងមិត្ដប្រុស នាពេលនេះនាងមានទំងន់ ៦៥គីឡូក្រាមវិញហើយ ជាមួយនឹងសុខភាពដ៏ល្អ។ ជាមួយគ្នានោះ នាងបានបញ្ជាក់ថា មូលហេតុដែលនាងទៅជាបែបនេះ ដោយសារតែមនុស្សម្នាក់ នៅឯសាលារៀននាង ហៅនាងថា ស្រីធាត់ ទើបធ្វើឲ្យនាងតូចចិត្ដ រត់ទៅហៅប្រាណ បញ្ចុះកាឡូរី និងរហូតទាល់តែ មានជំងឺបែបនេះ៕

រូបភាព ដែលនាងរងការឈឺចាប់ក្រោយពី ហក់អោបមិត្ដប្រុស




រូបភាពនៅពេលដែលនាង ស្គម

រូបភាពរបស់នាងពេលបច្ចុប្បន្ន ដែលឡើងទំងន់មក ៦៥គីឡូក្រាមវិញ ជាមួយនឹង មិត្ដប្រុស

ប្រភពពី បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]