រាជ​ធានីភ្នំពេញ​ ៖ ​ បុរ​សម្នាក់​ជា​បុគ្គ​លិក​នៅ​ក្នុង​​ក្រុមហ៊ុន​យូ​ ខេន វិន បាន​លួច​​ចូល​ទៅ​ក្នុង​បន្ទប់​​របស់នារី​​ម្នាក់ ដែល​ធ្វើ​ការ​ជាមួយគ្នា​​ ហើយ​បាន​ចាប់​ស្រាត​​​ខោអាវលូកប្រដាប់​ភេទ​​​​នារីរងគ្រោះ​​​ និង​បានគំរាម​​​មិន​ឱ្យ​​​នារីរ​ងគ្រោះ ​​ស្រែក​ប្រាប់​​​អ្នក​ដទៃ​​​​​ រួច​ហើយ​​​​​ធ្វើ​​​សកម្ម​ភាព​រំលោភ​​​​សេព​សន្ថវៈ​​​យ៉ាង​តក់​ក្រហល់​​បំផុត​ ប៉ុន្តែ​​​ក្រោយមក ត្រូវ​​​សមត្ថ​កិច្ច​​ឃាត់​​​ខ្លួន​​​បញ្ជូនទៅ តុលា​​ការ​​​យោង​ទៅ​​​​តាម​ពាក្យ​បណ្តឹង​​​ភាគី​រង ​គ្រោះ​​ ។

ហេតុ​ការណ៍ឃាត់​ខ្លួននេះ ​​បាន​កើត​ឡើង​​​កាលពី​ល្ងាច​ថ្ងៃទី​១១ សីហា ​២០១២ ​នៅ​ក្នុង​បន្ទប់​​ក្រុម​ហ៊ុន ​យូ ខេន​ វិន ​​​ស្ថិត​នៅ​​ផ្ទះ​​លេខ​១៧៤ សង្កាត់​ទួល​​ទំពូង​ទី២ ​ខណ្ឌចំការ​មន ។ បើ​តាម​ប្រភព​ព័ត៌​មាន​ពីនគរ​បាល​​ខណ្ឌ​ចំការ​មន​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ដែល​ឃាត់​ខ្លួន​ខាង​លើនេះ ​មាន​ឈ្មោះ​ខន ​តុងអ៊ាង ​​អាយុ​​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​គ្មាន​លេខ ​​​ផ្លូវ​លំ​​ភូមិ​សន្សំ​កុសល ​​សង្កាត់​បឹង​ទំពុន ​​ខណ្ឌ​មាន​ជ័យ មុខរបរ​ជំនួយ​​ការ​នាយក​​ក្រុម​ ហ៊ុន​យូ​ ខេន វិន ​​គ្រុប ។ ​​ចំណែក​នារី​​​រង​គ្រោះ​​​ឈ្មោះ​អួន ​​សុផល្លី ​អាយុ​១៩​ឆ្នាំ ​​ស្នាក់​នៅ​ក្នុង​​ក្រុម​ហ៊ុន​ខាង​លើ​នេះ ។

​យោង​​តាម​ចម្លើយ​ដែលស​មត្ថ​កិច្ច​​​​​សួរ​ទៅ​​រងគ្រោះ​នោះ​បានឱ្យ​ដឹង​ថា ​​​មុន​ពេល​ឈាន​​​​ដល់​ការ​ចាប់នារីរងគ្រោះ​​​​​រំលោភ ​​និង​លូក​ប្រដាប់ភេទ​​​ខាង​លើនេះ ​​គឺនាង​រងគ្រោះ​​បាន​​នៅ​ក្នុង​បន្ទប់​ម្នាក់​​​ឯង​ ​ដោយ​មិន​​បាន​ចាប់​អារម្មណ៍​​​​ថា ជនសង្ស័យ​​​ចូល​មក​នោះ​ទេ​​​ ស្រាប់​តែ​​​​ពេល​​​នោះ​ ជន​មកចាប់​អោប​រឹត​ ច្របាច់​​សាច់នារី​រង​គ្រោះ​​តាម​តែអំពើចិត្ត​​​ ដោយ​នារីរងគ្រោះ​​​មិន​​ហ៊ាន​ស្រែក​​នោះទេ ​ព្រោះ​ខ្លាច​ជនសង្ស័យ​​ធ្វើ​បាប​​​កាន់តែ​ខ្លាំង ។​​ ក្រោយ​​ពី​អោប​រឹត​ធ្វើ​​ឱ្យ​​មាន​​​​អារម្មណ៍ហើយ​នោះ ​​​ជន​សង្ស័យ​​កាន់តែ​ព្រហើន​​​​ចាប់​ ស្រាត​ខោនារីរងគ្រោះ​​ត្រឹមភ្លៅ​ រួច​យក​ម្រា​ដៃ​ទៅ​លូក​ប្រដាប់​ភេទ​នារី​ទៅតាម​ចំណង់​ចិត្ត​របស់គេ ។

បន្ទាប់​​ពី​​រំលោភ​អស់​អារម្មណ៍​​របស់គេ​​ហើយ​នោះ ជនស​ង្ស័យ​បាន​ដើរ​​ចេញ​ពីក្នុង​បន្ទប់​​ និងបានប្រាប់ទៅនារីរងគ្រោះ​​ថា បើ​រឿង​នេះ​​​ដឹង​ដល់​​អ្នកដទៃ​​ យើង​មានបញ្ហា​​ធ្ងន់ជា​មិនខាន ។ ​​សកម្ម​​ភាពខាង​លើនេះ បាន​កើត​ឡើង​​តាំង​ពី​ថ្ងៃទី៤ សីហា មកម្ល៉េះ ​ប៉ុន្តែ​​ប៉ុន្មានថ្ងៃ​ក្រោយ​មក ទើបនារីរងគ្រោះ​ដាច់ចិត្ត​​ប្រាប់​បុគ្គ​លិក​នៅក្នុងក្រុមហ៊ុន​ឱ្យ​ជួយ​ចាប់​ខ្លួន​បុរស​នេះ ​យកមក​​ប្រគល់ជូន​​សមត្ថ​កិច្ច​​ ដើម្បី​​ប្តឹងពីបទ​ រំលោភ​ និងគំរាម ។ ​ភ្លាមៗ​នោះ ​ក្រុម​បុគ្គ​លិក​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​ឈ្មោះខន ​​តុងអ៊ាង ​​យក​ទៅ​ប្រគល់​ជូន​សមត្ថ​កិច្ច​​​ខណ្ឌចំការ​មន ​​ដើម្បី​ធ្វើ​ការ​​សាកសួរ​​​ផ្តន្ទាទោស​​​​ទៅ​តាមនីតិវិធី។ បច្ចុប្បន្ន​​​ជន​សង្ស័យ​​កំពុង​ឃុំ​ខ្លួន​​នៅក្នុង​អធិការ​​ដ្ឋាន​​ខណ្ឌ​​ចំការ​មនរង់​ចាំ​កសាង​សំណុំ​​រឿង​បញ្ជូន​ទៅ​តុលាការ​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]