ថៃ៖ ដូចជាប្រិយមិត្ត បានដឹងស្រាប់ហើយ ថាតារាស្រីចិន Fan Bingbing  ជាតារាស្រីមួយ ដែលមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យខ្ពស់។ ហើយក៏មានមនុស្សស្រីជាច្រើននាក់ តែងប្រាថ្នាចង់បានទម្រង់មុខពួកគេ ដូចនឹងនាងផងដែរ។

នារីថៃវ័យក្មេងម្នាក់នេះ បានខំកែសម្ផស្ស ស្ទើរតែពេញមួយតួមុខរបស់នាង ដើម្បីឲ្យដូច Fan Bingbing។ ចំពោះនាង Aee Nipaporn បានផ្លាស់ប្តូរសម្រស់របស់ខ្លួនទាំងស្រុង ពីនារីសាមញ្ញម្នាក់ ក្លាយជានារីដ៏ស្រស់ស្អាត ហើយក៏មានមនុស្សមួយចំនួន បាននិយាយថា​ នាងពិតជាស្រដៀងFan Bingbing ខ្លាំងណាស់ ក្រោយពេលកែសម្ផស្សហើយ។

ក្នុងនោះដែរ នាង Aee Nipaporn បានកែសម្ផស្សត្រង់ ភ្នែក ច្រមុះ និងកែទម្រង់មុខរបស់នាង ដើម្បីធ្វើយ៉ាងណា​ឲ្យដូចនឹង តារាស្រីចិនFan Bingbing៕

ចង់ដឹងថា នារីម្នាក់នេះ មានមុខស្រដៀងនឹង Fan Bingbingយ៉ាងណា ក្រោយកែសម្ផស្សរួច តោះមើលរូបថតទាំងអស់គ្នា៖



កាលនាងមិនទាន់កែសម្ផស្ស






រូបថតក្រោយនាង កែសម្ផស្សហើយ


ខាងឆ្វេងជារូបនាង Aee Nipaporn និងខាងស្តាំជា រូបតារាស្រីចិនFan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]