អង់គ្លេស៖ សម្លេងផ្ទុះមួយបានបន្លឺឡើងយ៉ាងខ្លាំង នៅចំកណ្ដាលស្ពាន Lambeth ដែលបង្កឲ្យភ្ញាក់ផ្អើល ជាខ្លាំង ដល់ភ្ញៀវទេសចរ និងប្រជាជននៅក្នុងទីក្រុងឡុងដ៍ កាលពីម្សិលមិញនេះ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា សម្លេងផ្ទុះដ៏កក្រើកនេះ មិនមែនជាសម្លេងដែលបង្កឡើងដោយក្រុមភេវរករ អ្វីនោះទេ នេះគ្រាន់តែជាសម្លេងនៃការផ្ទុះរថយន្ដក្រុង ក្នុងការសម្ដែងរឿងរបស់ លោក Jackie Chan តែប៉ុណ្ណោះ ហើយខ្សែភាពយន្ដមួយនេះមានចំនងជើងថា The Foreigner ។ សម្រាប់រឿងនេះផងដែរ ក៏មានវត្ដមានតារាសម្ដែងប្រុសជើងចាស់ ហូលីវូដដ៏ល្បីឈ្មោះ គឺលោក Pierce Brosnan និងអ្វីដែលរឹតតែពិសេសនោះ គឺរឿងមួយនេះ ត្រូវបានដឹកនាំដោយលោក Martin Campbell ដែលអតីតអ្នកដឹកនាំរឿង James Bond។ យ៉ាងណាមិញ អណ្ដាតភ្លើងបានហោះពេញអាកាស នៅពេលដែល ដំបូលរថយន្ដឡានក្រុង បានផ្ទុះឡើងនៅលើស្ពាន ហើយរថយន្ដក្រុងនេះ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងធ្លាក់កំទេចកំទីពាសពេញផ្លូវ។

គួរបញ្ជាក់ថា អជ្ញាធរដឹកជញ្ជូននៅក្នុងទីក្រុងឡុងដ៍ក៏បានធ្វើការ ជូនដំណឹងដល់ អ្នកដំណើរផងដែរ ថាស្ពាន Lambeth នេះនឹងបិទ ក្នុងអំឡុងពេលដែលថតកុន៕











ទស្សនាវីដេអូ៖

ប្រភពពី បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]