ខេត្តកំពង់ចាម​ ​៖ នៅ​ក្នុង​ឱកាសថ្ងៃ​សែន​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នា​ថ្ងៃ​ដំបូង​រសៀល ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦   ត្រង់​ចំនុច​ តំបន់​ទេសចរ​ណ៍ថ្មី​ក្បាលកោះ​ប៉ែន ស្ថិត​នៅ​ភូមិ កោះ​ប៉ែន​«​ក​» ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម បាន​កើត​មាននូវ​ហេតុ​ការ​ណ៍ បន្តបន្ទាប់​គ្នា ដោយ​មាន​ម្នាក់​លង់ ទឹក​ទន្លេ​ស្លាប់​និង មនុស្ស​១​ហ្វូង​ទៀត​នាំ​ គ្នា​ដេញ​សំពង​គ្នា  ដោយ​ដំបង ឫស្សី​មើល ទៅ​ដូច​ខ្សែភាពយន្ត​ហុងកុង តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួសធ្ងន់ ដឹក​ចូល​ពេទ្យ នោះ​ទេ​ព្រោះតែ​រឿងស្រី ។

​លោក​វរ​សេនី​យ៏​ទោ ជា ធា​រិ​ទ្ធ  អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ មាន​មនុស្ស​មា្ន​មក​ពី​គ្រប់​ទិស​ទី នាំ​គ្នា​មក​លេង​នៅ​តំបន់ឆ្នេរ ខ្សាច់​កោះ​ប៉ែន រាប់រយ​នាក់​នោះ​នៅ​រសៀល​ថ្ងៃ​ខាងលើ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​អំពើ​ហឹ​ង្សា​បាន កើតឡើង  ដោយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ បាន​ដេញ​សំពង​ គ្នា​ទៅ​វិញ​ទៅ​មក មិនដឹង​ថា​ក្រុម ណា​វាយ​លើ​ក្រុម​ណា​នោះ​ទេ ។

​លោក​វរ​សេនី​យ៏​ទោ ជា ធា​រិ​ទ្ធ​អធិការ​នគរបាល​ស្រុក កំពង់សៀម ប្រាប់​បន្ត​ថា នៅ​ពេល​ដែល​ មាន​ហេតុ​ការ​ណ៍នេះ​កើតឡើង កម្លាំង​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ កោះមិត្ត  ដែល​ប្រចាំការ​នៅ​ត្រង់​ចំនុច​ក្បាលកោះ​ បាន​ប្រញាប់​ចេញ​ទៅ​កាន់​កន្លែង​ផ្ទុះ​ហិង្សា នោះ  តែ​ទៅ​មិន​ទាន់​ដោយ​ក្រុម​បង្ក បាន​នាំ​គ្នា​រត់គេច​បាត់​អស់​ ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​ច្រើន កុះករ  ។  នៅ​ពេល​ដែល​មើលទៅ​មិនដឹង​ថា  មាន​អ្នក​ណា​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ហិង្សា​ទេ ព្រោះតែ​មិនឃើញ​មាន​របួស​ស្នាម​នៅ​លើ​ខ្លួនប្រាណ  តែ​សមត្ថកិច្ច​គ្រាន់តែ​ធ្វើ ការ​ស្រាវជ្រាវ ដឹង​ថា​មូលហេតុ​ ដែល​រហូត​ដល់​ទៅ​ឈាន​ទំនាស់​ខាងលើ គឺ​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ស្រី​ស្នេ​ហ៏ ។​

តាម​បញ្ជារ​របស់ លោក​ឧត្តម​សេនី​យ៏​ស្នងការ​នគរបាល​ខេត្ត នឹង​បន្ត​នីតិវិធី​តាម​រក ក្រុម​នោះ​បន្ត​ទៀត​ ដែល​បាន​បង្ក​ភាព​អណាធិបតេយ្យ ក្នុង​តំបន់​ទេសចរ​ណ៏​ឆ្នេរ​ខ្សាច់ កោះ​ប៉ែន ។​លោក​វរ​សេ​នី័​យ៏​ទោ ជា ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កំពង់សៀម​បញ្ជាក់​ថា  ចំពោះ​ករណី​ទី​២​វិញ​គឺ​មាន​ ប្រជាពលរដ្ឋ​ជា​ក្រុម​គ្រួសារ បាន​នាំ​គ្នា​មក​ធ្វើ​ដំណើរ តាម​ប្រ​ដឺ​ស មក​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៧​កុម្ភៈ ២០១៦     ចៃដន្យ​ឈ្មោះ ស៊ា​ន   សុខ​ធានី ភេទ​ស្រី​អាយុ​១៧​ឆ្នាំ មក​ពី​ភូមិ​គម​មហា ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម  បាន​ចុះ​ងូតទឹក​ទន្លេមេគង្គ​លេង​ក៏​ស្រាប់តែ​លង់ទឹក​ទន្លេ បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​ ស្រង់​ពី​ក្នុង​ទឹក​ប្រឹង​សង្គ្រោះ លើក​រលាក់​ទឹក​នូវ​តែ​មិនដឹង ខ្លួន​ទើប​ដឹង​ថា​ស្លាប់​ក៏​បាន​ដឹក​តាម​រ ថយន្ត​យក​ទៅ​ផ្ទះ​ វិញ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោម​សំឡេង​យំទួញ​ដ៏​សោកសៅ​ពី​ឪពុក​ម្តាយ​គួរ​ឲ្យ​ស​ង្វេ​ក៕ 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]