ប្រទះឃើញ ក្មេងស្រីម្នាក់ ដេកស្លាប់នៅមាត់ទន្លេ ទាំងអាក្រាតកាយ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយប្រជាពលរដ្ឋ បានប្រទះឃើញ សពក្មេងស្រីម្នាក់ ទាំងអាក្រាតកាយ តាមជួរមាត់ទន្លេ ខាងក្រោយ វត្តចាក់អង្រែក្រោម ក្នុងភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

លោក តេង ស៊ីណូ អធិការនគរបាល ខណ្ឌមានជ័យ បានអោយដឹងថា ក្រោយការធ្វើកោសល្យវិច្ច័យរបស់ នគរបាលបច្ចេកទេស បានសន្និដ្ឋាន ទៅលើសពជាក្មេងស្រីរងគ្រោះ សពអាយុប្រមាណ ១៤-១៥ឆ្នាំ ត្រូវជនដៃដល់អាចរំលោភ ហើយសម្លាប់ចោល ដោយសារតែនៅលើសពមាន តែអាវយឺតមួយប៉ុណ្ណោះ ហើយអាក្រាតកាយល្វែងខាងក្រោម ។

លោកបានបញ្ជាក់ថា នៅពេលនេះកម្លាំង នគរបាលរបស់លោក កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនល្មើស យកមក ផ្តន្ទាទោសតាមច្បាប់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល

ព័ត៌មានបន្ថែមពី កោះសន្ដិភាព

រាជធានីភ្នំពេញ ៖ ​ថ្ងៃ​​ចូល​ឆ្នាំ​ចិនក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​​​​​ទៅ​លេង​ផ្ទះ​ឪពុកមា​ ក៏​ត្រូវ​ជន​ដៃដល់​​មាន​ គ្នា​៣​នាក់​ល្បួង​​ទៅ​លេង​ វាល​ខ្សាច់​ក្រោយ​វត្ត​ចាក់​អង្រែ ​ចាប់រំលោភ​បូក​​ ហើយ​​​វាយ​សម្លាប់​ បណ្តែត​ទឹកទន្លេ​បា​សាក់ បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ ម៉ោង​០៨ ​និង​៣៥​​នាទី​យប់​​ថ្ងៃ​ទី​៧ ​កុម្ភៈ ស្ថិត​​នៅ​វាល​ខ្សាច់​ក្រោយ​​ វត្ត​ចាក់​អង្រែ ក្នុងភូមិ​គោក​រ​ការ ផ្លូវជាតិ​លេខ២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ។

ប្រភព​ឱ្យ​ដឹងថា ​ក្មេងស្រី​មាន​​អាយុ​១៥​ឆ្នាំ ជា​ជនជាតិ​វៀត​ណ​ម ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​មាន​បងប្អូន​៣​នាក់ (ស្រី​២) ក្មេង​ស្រី​រង​គ្រោះ ជា​កូន​ទី​២​ ។

តាម​ប្រភព​ព​ត័​មាន​ពី​កន្លែង​ហេតុ​ឱ្យ​​ដឹង​ថា កន្លង​មកក្មេង​ស្រីរង​គ្រោះ​ឧស្សាហ៍​មក​​លេង​ផ្ទះ​ឪពុកមា​​ នៅ​ក្បែរ​កន្លែង​កើតហេតុ​ ជា​ញឹកញាប់​ពេល ទំនេរ​​ពី​ការ​សិក្សា ។ សូ​ម្បី​តែ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ ក៏​បាន​ស្គាល់​ នាងគ្រប់ៗ​គ្នា ។ នៅ​ថ្ងៃ​កើតហេតុ​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន-​ វៀតណាម​ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ បាន​មក​លេង​ផ្ទះ​ ឪពុកមា​ដូច​សព្វដង ហើយ​បាន​ទៅ​លេង​នៅ​ វាល​ខ្សាច់​ក្រោយ​វត្ត​​ចាក់​អង្រែ មិនដឹង​ថាទៅ​លេង​ គ្នា​ប៉ុន្មាន​នាក់​ ពិតប្រាកដ​ទេ គ្រាន់តែ​ស្បែក​ជើង​បន្សល់​ ទុក​នៅ​កន្លែង​កើតហេតុ​ មាន​៤​គូ និង​មាន​ដំបង ​និង​ឈើ​ជ្រុង ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់ល្បូ​ង​នាំ​ទៅ​ដើរ​លេង​ ជាមួយ​ពួក​គេ​ ដែល​មាន​គ្នា​ ចាប់ពី​២​នាក់​ឡើង​ទៅ​ហើយ​បាន​ធ្វើ​ សកម្មភាព​ចាប់រំលោភ​បូក​ រហូត​រហែក​ទ្វារមាស ​ហើយ​​វាយ​សម្លាប់​ទម្លាក់​ទឹក ទន្លេ​ហើយ​នាំ​គ្នា គេចខ្លួន​អស់ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ចែវ​ ទូក​ដើរ​រក​គ្រប់​គ្នា​ ទម្រាំ​រក​សព​ឃើញ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​មក ទទួល​សព​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​ឪពុក​ម្តាយ​រន្ធត់​ពេក​ បាន​ដួល​សន្លប់​ ទាំង​២​នាក់ ទើប​សាច់ញាតិ​មក​ ទទួលយក​សព​ទៅ​ធ្វើបុណ្យ ។ ​




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]