កណ្តាល៖ ក្រុមគ្រួសារមួយ បាននាំគ្នាមកពិនិត្យ ជម្ងឺនៅភ្នំពេញ ដោយចាក់សោរទ្វាចោល ពេលត្រឡប់មកវិញ ត្រូវចោរគាស់ទ្វាផ្ទះ យកប្រាក់អស់ប្រមាណ ៤ពាន់ដុល្លារ និងសំភារៈមួយចំនួនទៀត សរុបជាង ៧ពាន់ដុល្លារ ស្ថិតនៅភូមិស្វាយតាមេឃ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។

បើតាមអ្នកភូមិបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១៩៖០០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះឈ្មោះ កែវ សំអាន ក្នុងភូមិស្វាយតាមេឃ  ឃុំកោះធំខ។ អ្នកភូមិបានបន្តទៀតថា សំភារៈដែលត្រូវចោរលួយយកនោះ រួមមាន ប្រាក់ដុល្លារចំនួន ៧ពាន់ដុល្លារ ខ្សែកមាស ផ្លាកទីន និងផ្លាកដៃដំាត្បូងពេជ្យ សរុបជាទឹកប្រាក់ចំនួនប្រមាណ ៧ពាន់ដុល្លារ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា នៅម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី៥ ជនរងគ្រោះ និងក្រុមគ្រួសារ បានចេញពីផ្ទះ ធ្វើដំណើរទៅភ្នំពេញ ដើម្បីទៅពិនិត្យជម្ងឺ ដោយបានបិទទ្វារចាក់សោរផ្ទះ ទុកចោលពុំមាននរណាម្នាក់ចាំផ្ទះនោះទេ លុះដល់ម៉ោង ២២៖៣០នាទី ជនរងគ្រោះ ក៏បានត្រឡប់ពីភ្នំពេញ មកដល់ផ្ទះវិញ ពេលបើកចូលផ្ទះ ក៏បានឃើញមានស្នាមគាស់បង្អួច ដាច់របើកដែក។

មន្រ្តីនគរបាលបានបន្តទៀថា លុះដល់ពេលជនរងគ្រោះ ទៅមើលបន្ទប់ជាន់ទី១ ឃើញបន្ទប់ខ្លួន និងបន្ទប់កូនស្រី គាស់របើកទ្វារអស់ ហើយឃើញសម្ភារៈ ទាំងឡាយក្នុងបន្ទប់របាត់រប៉ាយគ្មានសល់ ជនរងគ្រោះបានពិនិត្យ មើលឃើញបាត់សម្ភារៈ ជាង១ម៉ឺនដុល្លារ។

តាមការបំភ្លឺរបស់សាក្សី បានអោយដឹងថា នៅវេលាម៉ោង ១៩៖៣០នាទី ខ្លួនបានឮសំឡេងឆ្កែព្រុស និងសំលេងក្ដូងក្ដាំង នៅចំណុចផ្ទះរបស់ជនរងគ្រោះ តែខ្លួនមិនបានចាប់អារម្មណ៍ទេ ស្មានសំឡេងម្ចាស់ផ្ទះ រួចក៏បានចូលដេកវិញបាត់ទៅ លុះរហូតដល់វេលាម៉ោង ២២៖៣០នាទី នៅពេលដែល ជនរងគ្រោះត្រឡប់ មកដល់ផ្ទះ និងបានស្រែកហៅខ្លួន ទើបដឹងថា មានចោរលួចគាស់ចូលផ្ទះ ជនរងគ្រោះតែម្ដង ចំពោះករណីនេះកម្លាំងជំនាញនគរបាលស្រុកកោះធំ កំពុងធ្វើការស្រាវជ្រាវ បន្តតាមនីតិវិធី៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]