រាជធានីភ្នំពេញ ៖ ជន​ជាតិ​ខ្មែរអ៊ិស្លាម​ម្នាក់​បាន​យក​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​​ចំនួន​៤​០០ដុល្លារ​ទៅ​ផឹក​ស៊ី​ច្រៀង​​លេងក​ម្សាន្ត​​នៅ​ហាង​​ខារ៉ាអូខេ​ឌីយ៉ាម៉ង់ ស្ថិត​នៅ​​ផ្លូវ​ភ្លោះ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ ​ហើយ​ត្រូវ​គេ​ដឹង​នៅ​ពេល​ដូរ​សន្លឹក​ទី២ និង​​ត្រូវចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​១៣ សីហា ២០១២ ។

ជនដែល​ចាយ​ប្រាក់​ក្លែង​ក្លាយ​នោះ​ឈ្មោះ​​ហ្វា គ្រីយ៉ា ភេទប្រុស អាយុ​​២៤​ឆ្នាំ ​មាន​លំនៅ​ភូមិ​ថ្នល់​​កែង​ ឃុំសេដា ស្រុក​តំបែរ ​ខេត្ត​កំពង់​ចាម ។​ នៅពេល​ចាប់​​​ខ្លួន​​សមត្ថកិច្ច​ដក​​ហូត​បាន​ប្រាក់​ដុល្លារ​​ក្លែង​ក្លាយ​​ក្រដាស់​១០០​​ចំនួន​៤​សន្លឹក។ តា​​ម​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង​​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១២ សីហា ជន​សង្ស័យ​បាន​ចូល​ទៅ​ផឹក​ស៊ី​​ និង​ច្រៀង​​លេង​កម្សាន្ត​​នៅ​ហាង​​ខារ៉ា​អូខេ​​ឌីយ៉ាម៉ង់ ស្ថិត​នៅ​​ផ្លូវ​ភ្លោះ​​សង្កាត់​ជ្រោយ​ចង្វា​​តែ​ម្នាក់​ឯង ។ ​​ពេល​​ច្រៀង​​ចប់​​ក៏​បាន​គិត​ប្រាក់​អស់​៤០​ដុល្លារ​​ឱ្យ​​ក្រដាស់១០០​​ត្រូវ​គេ​អាប់​មក​វិញ​៦០​ដុល្លារ លុះ​ក្រោយ​​មក​ទៀត​បាន​ឱ្យ​​ប្រាក់​​១០០​ដុល្លារ​ទៀត​ដូរ ដើម្បី​​ឱ្យ​ធិប​នារី​បម្រើ​ការ​ងារ​។ ដោយ​មាន​ការ​សង្ស័យ​​អ្នក​គិត​លុយ​បាន​ត្រួត​ពិនិត្យ ទើប​ដឹង​ថា ដុល្លារ​នោះ​​ក្លែងក្លាយ​​ហើយ​ពិនិត្យ​មើល​ក្រដាស់​​ប្រាក់​១០០​ដុល្លារ​ដែល​​អាប់​លើក​មុន គឺ​សុទ្ធ​តែ​ក្លែង​ក្លាយ​ ទើប​​ប្តឹង​​ប៉ូលិស​​ប៉ុស្តិ៍​​ឃាត់​ត្រួត​ពិនិត្យ​ក្នុង​ខ្លួន​រក​ឃើញ​​ប្រាក់​ក្លែង​ក្លាយ​​ទាំង​អស់​៤០០​ដុល្លារ មាន​៤​សន្លឹក ​រួច​ចាប់​បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​ខណ្ឌ​ឫស្សី​កែវ ដើម្បី​​សួរនាំ ។

នៅ​ចំពោះ​មុខ​​សមត្ថ​កិច្ច​ជន​នោះ​បាន​សារ​ភាព​​ថា ប្រាក់​នោះ​ខ្លួន​ពុំ​បាន​​ដឹង​ថា ជា​ប្រាក់​ក្លែង​ក្លាយ​នោះទេ គឺ​គេ​ឱ្យ​ថ្លៃ​លក់​ម៉ូតូ​​ហើយ​ធ្វើ​ដំណើរ​មក​ស៊ី​ចាយ​នៅភ្នំពេញ ស្រាប់តែ​​គេថា​ក្លែង​ក្លាយ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]