ខេត្ត​ព្រះ​សីហ​នុ ៖ ​កាលពី​វេលា​ម៉ោង​០១ និង​៣០នាទី​រសៀល​ថ្ងៃ​០៦ កុម្ភៈ ២០១៦ មាន​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ស្ថិត​​នៅ​ចំណុច​គីឡូម៉ែត្រ​ ១៥៩-១៦០ ក្នុងភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រវាង​រថយន្ត​កា​មរីឆ្លាម​​បើក​ ក្នុង​ល្បឿនលឿនពេក​ ក៏​ជ្រុល​ចង្កូត​ទៅ​ បុក​ម៉ូតូ​នៅ​ខាងឆ្វេង​ដៃ ខណៈ​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ភាគី​ ខាង​ម៉ូតូ​ ស្លាប់​៣​នាក់​នៅ​នឹងកន្លែង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់ ១-​ឈ្មោះ​គង់ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ប្តី​) ២-​ឈ្មោះ​និ​ន កឹ​ម​យ៉េ អាយុ​២៩​ឆ្នាំ (​ប្រពន្ធ​) ទាំង​២​នាក់​ជា​កម្មករ​ចាំចំការ និង​៣-​ឈ្មោះ​អឿ​ន យូ​ហាន អាយុ​១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កែវ​ផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ជិះ​ម៉ូតូ​ម៉ាក​ MD ពណ៌​ក្រហម ស្លាក​លេខ​ភព​1FJ-4118 ។ ចំណែក​អ្នក​បើករថយន្ត​បង្ក​​ បាន​រត់​គេច​ខ្លួនចោល​រថយន្ត​​ មាន​ពាក់ស្លាក​លេខ 2A-3337 ។

បច្ចុប្បន្ន​ម៉ូតូ និង​រថយន្ត ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ព្រៃ​នប់ ដើម្បី​រង់ ចាំ​ដោះស្រាយ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]