ខេត្តព្រៃវែង ៖ កាលពី​វេលា​ម៉ោង​០៦ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កុម្ភៈ ២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៥-៦៦ ក្នុងភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ប៊ើ​ស បុក​ជាមួយ​រថយន្ត​ហ៊ី​ណូ​ខណៈ​ឈប់​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់ និង​របួស​១៥​នាក់ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់ ១-​ឈ្មោះ​ភាព ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វៃ​វ​ទ ឃុំ​រាប ស្រុក​ពារាំង ដឹក​កម្មករ​រោងចក្រ​សឺ​វែ​ន​អិន​ជី (​បើករថយន្ត​ប៊ើ​ស​) និង​២-​ឈ្មោះ​ចក់ លី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ។ ចំណែក​អ្នក​រង​គ្រោះ​ទាំង​១៥​នាក់​ ជា​កម្មករ​ទាំងអស់ មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ប៊ើ​ស ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3970 បើកបរ​ដោយ​ឈ្មោះ​ភាព ធ្វើ​ដំណើ​ពី​កើត មក​លិច លុះ​មក​ដល់​ចំណុច​កើត​ហ​តុ​ក៏​បាន​ ជ្រុល​ចង្កូត​ទៅ​បុក​ ជាមួយ​រថយន្ត​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​3A-1895​ដែល​កំពុង​ចត​ឈប់​នៅ​ លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​ហ៊ី​ណូ​ បាន​រត់គេច​ខ្លួន ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]