ជាទូទៅមិត្តៗនារីបច្ចុប្បន្ន ភាគច្រើននិយមចង់បានរាងតូចចង្កេះតូច និយាយឲ្យចំទៅ (រាងស្លីម) តែម្តង ពីព្រោះមើលទៅស្អាត ស្លៀកពាក់អ្វីក៏សមដែរ ជាហេតុដែលធ្វើឲ្យមិត្តនារីតែងតែស្រមៃចង់បាន។

ជាការពិតណាស់ មនុស្សមួយចំនួនគាត់ចង់បានរាងស្អាត ប៉ុន្តែគាត់ខ្ចិលហាត់ប្រាណ ឬក៏អ្នកខ្លះទៀត គាត់គ្មានពេលគ្រប់គ្រាន់ដើម្បីហាត់ប្រាណ ព្រោះជាប់រវល់នឹងការងារជាដើម ទើបធ្វើឲ្យពួកគាត់សំរេចចិត្ត ទិញថ្នាំសំរកទំងន់មកប្រើប្រាស់ ប៉ុន្តែនេះជាវិធីមិនល្អទេ ព្រោះអាចនឹងធ្វើឲ្យ ប៉ះពាល់ដល់សុខភាពយ៉ាងឆាប់រហ័ស។

ថ្ងៃនេះ ខ្មែរឡូតលើកយកនូរលំហាត់ប្រាណ មួយចំនួន ដែលមានប្រសិទ្ធិភាព ក្នុងការសំរករាង និងជួយឲ្យអ្នកមានរាងស្អាត ដោយមិនចាំបាច់ចំណាយពេលវេលាអស់ច្រើន គឺចំណាយត្រឹមតែ ១០នាទី ក្នុង១ថ្ងៃតែប៉ុណ្ណោះ ហើយអនុវត្តន៍ជារៀងរាល់ថ្ងៃ រយៈពេល១សប្តាហ៍ អ្នកនឹងឃើញថារាងកាយរបស់អ្នក​ ឥលូវ និងរាងកាយពីមុន តើមានភាពខុសប្លែកកំរិតណា៕

បើចង់ដឹងថា លំហាត់ប្រាណនេះ មានលក្ខណៈបែបណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖ Youtube

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]