រាជ​ធានីភ្នំពេញ ៖ រថយន្ត​​តាកូម៉ា​ ពណ៌​ស មួយគ្រឿង ​បើក​បរ​ដោយ​បុរសម្នាក់​ក្នុង​ល្បឿន​លឿន​​ហើយ​ព្យាយាម​បើក​វ៉ា​រថយន្ត​​​ មួយ​គ្រឿង​ ទៀតនៅ​ពី​មុខ​ក៏​​វាក់​​ជាមួយ​ម៉ូតូ​វី​វ៉ា ពណ៌​ក្រហម​ ​​បើក​បរ​ដោយ​​បុរស​ម្នាក់​កំពុង​​​​​ឆ្លង​ថ្នល់​​​រថយន្ត​ជាន់​ហ្រ្វាំង​មិនទាន់​​ក៏ជ្រុល​​ចង្កូត​​​ទៅ​បុក​​ម៉ូតូ​វីវ៉ានោះចំពី​មុខ​​​ពេញ​ទំហឹង​​បណ្តាល​​​​ឱ្យ​​​អ្នក​​​បើក​​​ម៉ូតូ​​ខ្ទាត​១០ម៉ែត្រ របួស​​​ធ្ងន់​ត្រូវរថយ​ន្ត​​​​សាមុយ​​ដឹកយក​​ទៅ​សង្គ្រោះ​​​នៅគ្លីនិក​​​ឯក​ជនមួយ ​​កាលពី​វេលាម៉ោង​​​៩និង​​២០​នាទី​យប់ ​ថ្ងៃទី​១១ សីហា តាម​បណ្តោយ​ផ្លូវ​​លេខ​២៧១ ​​​កែង​​ផ្លូវ​​​​​លេខ​២០០២ ​ភូមិត្រពាំង​​​ឈូក ​សង្កាត់​​ទឹក​ថ្លា ​​ខណ្ឌ​​សែន​​សុខ មុខ​​បណ្ណាគារ​​ PBC ។

​យោង​​តាម​ប្រភព​ព័ត៌​​មាន​​​ពី​កន្លែង​កើត​ហេតុ​​​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​​​គេ​ឃើញ​​រថយន្ត​តាកូម៉ា​​ ពណ៌​ស មួួយ​គ្រឿង ​​បើក​បរ​ដោយ​បុរស​ម្នាក់​​​​យ៉ាង​លឿន​​​​​តាម​ផ្លូវលេខ​​២៧១ ​ពី​ជើង​ទៅត្បូង ​​មក​ដល់​ចំណុច​​កើត​ហេតុ​​​ក៏​ព្យាយាម​​​​បើក​វ៉ា​រថយន្ត​​​មួយគ្រឿង​ទៀត ​នៅពីមុខ​ក៏​វាក់​ជាមួយ​​ម៉ូតូ​វីវ៉ា ​ពណ៌​ក្រហម​ ​​បើក​​បរ​ដោយ​​បុរស​ម្នាក់ ​បណ្តាល​ឱ្យ​​រថយន្តជាន់​ហ្រ្វាំង​មិនទាន់​​​ក៏ជ្រុល​​​​ចង្កូត​ទៅ​បុក​ម៉ូតូ​​វី​វ៉ា​​​ ​​ចំពី​មុខ​ពេញ​ទំហឹង​​​​ បណ្តាល​​ឱ្យ​ម៉ូតូ​​​​និង​មនុស្ស​ខ្ទាត​​​១០​មែ៉ត្រ​​ ​ធ្វើ​​ឱ្យ​ម៉ូតូ​ខូច​ខាតឯ​មនុស្ស​របួស​ធ្ងន់​​ត្រូវ​​​​រថយន្ត​សាមុយ​​​​ដឹក​យក​ទៅ​សង្គ្រោះ​​​​នៅ​គ្លីនិក​​​ឯក​​មួយ ។​​

ឃើញ​ដូ​ច្នេះ​​​អ្នក​បើក​រថយន្ត​​តាកូម៉ា​​​​បាន​​បើក​រថយន្ត​​គេច​បាត់​​​​ស្រមោល​​ ។​​ក្រោយ​ពេល​កើតហេតុ​​​​​ ​ឃើ៊ញ​ប៉ូលិស​​​​ចរាចរ​ចុះ​ទៅ​វាស់​វែង​​ និង​យក​​​​ម៉ូតូ​​​ទៅ​រក្សា​ទុក​ឱ្យនៅ​​អ​ធិ​ការ​ដ្ឋាន​​​​ខណ្ឌ​​សែ​ន​សុខ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]