បរទេស៖ អតីតតារា Disney នាង Selena Gomez ម្ចាស់បទ «Same Old Love» ដែលកំពុងមានការពេញនិយមពី ស្រទាប់យុវវ័យជាច្រើននោះ បាននិយាយថា ក្នុងនាមជាមិត្តភក្តិនឹងគ្នា នាងបានទទួលនូវក្តីស្រលាញ់ជាច្រើន ពី នាង Miley Cyrus ម្ចាស់បទ «Wrecking Ball»។


Selena Gomez (ឆ្វេង) និង Miley Cyrus (ស្តាំ)

យ៉ាងណាមិញ នាង Selena Gomez បាននិយាយថា នាងមិនដែលមានជម្លោះជាមួយ Miley Cyrus ឡើយ ប៉ុន្តែក្រោយមក នាងបានសារភាពថា ពួកគេទាំង២ ធ្លាប់ប៉ះទង្គិចគ្នាដែរ កាលពីនៅយុវវ័យ ដោយសារមូលហេតុ ចូលចិត្តមនុស្សប្រុសតែមួយ។

ប្រភពព័ត៌មានបានដកស្រង់សម្តី របស់នាង Selena Gomez ដែលបានប្រាប់ដល់ទស្សនាវដ្តី W ថា៖ «រាល់ក្មេងស្រីយុវវ័យ ដែលនៅលីវភាគច្រើន ធ្លាប់ជួបបទពិសោធន៍បែបនេះដែរ គឺការចូលចិត្តមនុស្សប្រុសតែមួយ ជាមួយនឹងមិត្តភក្តិ ជាក់ស្តែង Miley Cyrus នាងពិតជាមិនចង់ធ្វើអ្វី ដែលខ្ញុំកំពុងតែធ្វើទេ ហើយខ្ញុំក៏មិនចង់ធ្វើអ្វី​ ដែលនាងកំពុងតែធ្វើដូចគ្នា»។ នាងបានបន្តទៀតថា «ពួកយើងមិនធ្លាប់មានជម្លោះខ្លាំងខ្លាឡើយ បើទោះបីជាយើង​ ចូលចិត្តមនុស្សប្រុសតែមួយ កាលពីយើងអាយុ ១៦ឆ្នាំ ក៏ដោយ»។ ក្នុងនោះ តារាវ័យ ២៣ឆ្នាំ នាង Selena Gomez ​បានលើកសរសើរមិត្តភក្តិចាស់ នាង Miley Cyrus និង Demi Lovato ផងដែរថា ពួកគេទាំង៣នាក់ តែងតែចូលចិត្តអ្វីដូចគ្នា៕

 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]