​នារីស្រស់ស្អាត២នាក់ ដែលកាន់សាសនាព្រះពុទ្ធ បានក្លាយជាគូស្នេហ៍ដំបូងដែលមាន ភេទដូចគ្នា នៅក្នុងតៃវ៉ាន់។

យ៉ាងណាមិញ​ នារីទាំងពីរនាក់កំពុង តែបង្កឲ្យមានការផ្លាស់ប្ដូរទៅមុខ ដែលនោះមានន័យថា ក្រុមសិទ្ធមនុស្សមួយក្រុមនេះដែល មាននារីទាំង២នាក់នេះនឹង សង្ឃឹមថា ពួកគេគឺជាអ្នកដឹកនាំឲ្យកោះនេះ ក្លាយជាតំបន់អាស៊ីដំបូង បំផុតដែលទទួលយក ស្នេហាភេទដូចគ្នា។ នារីវ័យក្មេងទាំង២នាក់ ត្រូវបានគេស្គាល់ឈ្មោះថា Fish Huang និង You Ya-ting ដែលស្រលាញ់គ្នាអស់រយៈពេល៧ឆ្នាំមកហើយ ដោយបានធ្វើការសន្យានឹងគ្នា និងធ្វើការផ្លាស់ប្ដូរខ្សែអង្កាំគ្នា ជំនួសចិញ្ចៀនរៀបការ នៅក្នុងវត្ដមួយ ក្នុង Taoyuan ភាពខាងជើងប្រទេសតៃវ៉ាន់ ដែលនៅក្នុងនោះមាន មនុស្សជាង ៣០០នាក់ដែលកាន់ ពុទ្ធសាសនាដូចគ្នាបានចូលរួមក្នុង ពិធីរបស់អ្នកទាំង២។ 

មិនថាតែនៅក្នុងប្រទេសនេះ ដែលមានស្នេហាភេទដូចគ្នានោះទេ តែនៅបណ្ដាប្រទេសជាច្រើន ដែលមានភេទដូចគ្នា កំពុងរៀបការជាបន្ដបន្ទាប់។ តើសង្គមពិតជាអាចទទួលយក នូវស្នេហាភេទដូចគ្នាដែរ ឬទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]