ស្រ្ដីម្នាក់ដែលមានឈ្មោះថា Christy Jordan បាននិយាយរៀបរាប់ ពីកូនរបស់ខ្លួន២នាក់ ដែលមានអាយុ២៣ឆ្នាំ និង២១ឆ្នាំ ដែលមានកាយសម្បទាន មិនគ្រប់លក្ខណៈ ដែលត្រូវបាន គេកត់ត្រាទុក នៅក្នុង Guinness World យោងទៅតាមការដកស្រង់ពី ហាក់សិនប៉ុស្ដន៍។

Bridgette និង Brad Jordan មានផលវិបាកជាខ្លាំងនៅពេលដែល ពួកគេត្រូវងើបពីលើគ្រែ ដែលពួកគេមិនមែនដូចជាមនុស្សធម្មតានោះទេ។ ពួកគេទាំង២នាក់ត្រូវបានគេ បញ្ចូលឈ្មោះទៅក្នុង Guinness World ដែលជាបងប្អូនតូចជាងគេបំផុត នៅក្នុងពិភពលោកនេះ។

សម្រាប់កំពស់ត្រឹមតែ ៦៨សង់ទីម៉ែត្រ និងទំងន់ ៨.១៦គីឡូក្រាម កូនស្រីរបស់ Christy Jordan តែងតែប្រើប្រាស់កៅអី នៅពេលដែលនាងត្រូវការញាំអាហារ។ ចំពោះបងប្រុសរបស់នាងដែល មានកំពស់ ៩៦.៥២ សង់ទីម៉ែត្រ គឺជាមនុស្សកំប្លុកកំប្លែង​និង​ អ្នកហាត់កីឡាដ៏បិុនប្រសប់។ ម្ដាយរបស់អ្នកទាំង២បាន និយាយថា ទោះបីជាពួកគេមាន រូបរាងបែបនេះក៏ដោយ ក៏ពួកគេមិនមានភាពអៀនខ្មាស់ដែរ ហើយតែងតែមានមនុស្សជាច្រើន បានចាប់អារម្មណ៍ពួកគេនៅពេល ដែលពួកគេដើរចេញទៅក្រៅ។

ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណា ក៏ពួកគេនៅតែអាច រស់នៅក្នុងពិភពលោកនេះដោយ សប្បាយរីករាយ តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបងប្អូនទាំង២នាក់នេះ? សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រូលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]