បរទេស៖ ដំណឹងថ្មីមួយ​ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងពីមុនមក ដែលវាជាវិធីសាស្ត្រជួយបង្កើនថាមពលថ្មបានយ៉ាងប្រសើរ នៃទូរស័ព្ទដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android  ដោយគ្រាន់តែធ្វើការលុបចោល នូវកម្មវិធីមួយប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ វិធីសាស្ត្រប្លែកមួយ ត្រូវបានកត់សម្គាល់ដោយអ្នកនិពន្ធអត្ថបទម្នាក់ គឺលោក Russell Holly របស់គេហទំព័រ Android Central ហើយក្រោយមកវិធីនេះ ត្រូវបានយកទៅសាកល្បងបន្ត ដោយអ្នកប្រើប្រាស់បណ្តាញ Reddit និងអ្នកនិពន្ធអត្ថបទបច្ចេកវិទ្យា មួយចំនួនផ្សេងទៀត។ វិធីសាស្ត្រដ៏ថ្មី ដែលអាចជួយលើកស្ទួយ និងធ្វើឲ្យថាមពលថ្មនៃទូរស័ព្ទរបស់អ្នក មានកម្លាំងខ្លាំងជាងមុន ដល់ទៅ២០%នោះ គឺគ្រាន់តែលុបនូវ កម្មវិធី Facebook ចេញពីទូរស័ព្ទរបស់អ្នក ប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណឹងទេ ក៏នៅមានរបាយការណ៍ជាច្រើន បញ្ជាក់ថា វិធីសាស្ត្រនេះ ក៏អាចជួយឲ្យដំណើរការ នៅក្នុងទូរស័ព្ទរបស់អ្នក រឹតតែលឿនជាងមុន​ ថែមទៀតផង។

នេះគឺជាវិធីសាស្ត្រ និងដំណឹងដ៏ល្អថ្មីមួយទៀត សម្រាប់អ្នកនិយម ប្រើប្រាស់ទូរស័ព្ទ Android ដើម្បីអាចឲ្យថ្មទូរស័ព្ទ របស់ពួកគេមាន កម្លាំងខ្លាំងជាងមុន តែសំណួរសួរថា តើអ្នកអាចលុបចោលនូវ កម្មវិធី Facebook ចេញពីទូរស័ព្ទ បានឬយ៉ាងណា៕


ទូរស័ព្ទដៃដែលមាន ប្រព័ន្ធប្រតិបត្តិការ Android

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]