ថៃ៖ នារីវ័យក្មេងម្នាក់ ត្រូវបានអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល ព្រោះតែឃើញស្នាមសាក់ ពេញដងខ្លួនរបស់នាង។

ចំពោះនាង Punyaphat Pongsub បានធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្តយ៉ាងខ្លាំង ពេលឃើញរូបនាង បានសាក់ពេញមួយតួខ្លួន។ ហើយក៏មាន មនុស្សមួយចំនួន បានបញ្ចេញមតិថា រូបនាងពិតជាស្រស់ស្អាត ទាំងទម្រង់មុខ​​ និងរូបរាង តែមិនគួរសាក់ពេញខ្លួន បែបនេះនោះទេ។

ជាមួយគ្នានោះដែរ ស្រីស្អាតរូបនេះ ក៏បាននិយាយថា "អ្វីគ្រប់យ៉ាងខ្ញុំធ្វើ គឺខ្ញុំចូលចិត្ត ហើយខ្ញុំក៏មិនបានជម្រុញ​ ឬលើកទឹកចិត្តអ្នកណា ឲ្យធ្វើតាមខ្ញុំនោះទេ។ ដូច្នេះ វាអាស្រ័យទៅលើចំណង់ចំណូលចិត្ត របស់បុគ្គលផ្ទាល់ខ្លួន។ តែសម្រាប់ខ្ញុំ គឺខ្ញុំពេញចិត្ត នឹងធ្វើបែបនេះ"

ទោះបីជានាង Punyaphat មានស្នាមសាក់ច្រើនក៏ដោយ ក៏នាងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងផងដែរ ដែលមានអ្នកចុច Follow ទៅដល់៨៧ម៉ឺននាក់ឯណោះ៕

តោះមើលរូបថតស្រីស្អាតម្នាក់នេះទាំងអស់គ្នា៖










រូបថតរបស់នាង  Punyaphat Pongsub

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]