កាលពីពេលថ្មីៗនេះ យោងទៅតាមសារពត៌មានរបស់ ប្រទេសអង់គ្លេស​បានឲ្យដឹងថា មានបុរសជនជាតិចិនម្នាក់ បានព្យាយាមហ្វឹកហ្វាត់​ខ្លួនឯងអស់រយៈពេល១០ឆ្នាំ ដោយប្រើសន្លឹកបៀរកាត់ផ្លែឈើ។

បុរសចំណាស់ម្នាក់នេះត្រូវបាន គេស្គាល់ឈ្មោះថា Tongxin អាយុ៤៨ឆ្នាំ បានព្យាយាមហាត់រៀនយ៉ាងខ្លាំង ដើម្បីចង់មានឈ្មោះក្នុងបញ្ជី Guinness ដែលជាអ្នកប្រើសន្លឹកបៀរ ដ៏អស្ចារ្យជាងគេនៅលើពិភពលោកនេះ។ ប្រិយមិត្ដប្រហែលជាគិតថា ការប្រើសន្លឹកបៀរនេះ មានលក្ខណៈថា វាធម្មតា តែតាមការពិតគាត់បាន ចំណាយពេលអស់ជាង១០ឆ្នាំ មកហើយសម្រាប់ការហ្វឹកហាត់។

យ៉ាងណាមិញ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់គាត់ គឺគាត់ជាអ្នកគ្រប់គ្រងឡាន ក្រុងរបស់សាលារៀនមួយនៅ Nanjing ក្នុងខេត្ដ Jiangsu ប្រទេសចិន។ ជារៀងរាល់យប់គាត់ បានចំណាយពេលអស់ ២ម៉ោងដើម្បីគ្រវែងសន្លឹកបៀរ ដែលល្បឿននោះកាន់តែលឿនឡើង រាល់ពេលដែលគាត់បានហ្វឹកហាត់។ នៅពេលដែលអ្នកទាំងអស់គ្នាបានឃើញ ត្រសក់ និងផ្លែឈើផ្សេងៗទៀត  លោកអ្នកប្រាកដជាគិតថា វាងាយស្រួលណាស់នៅក្នុងកាត់វា ដោយប្រើកាំបិត ព្រោះតែសម្បករបស់វា ស្ដើងនិងស្រួយ តែនៅពេលដែលអ្នកបានឃើញ Tongxin គ្រវែងសន្លឹកបៀរប្រៀបដូចជា ណិនចានោះវិញនោះ អ្នកទាំងអស់គ្នានិងបាន គិតថាផ្លែឈើ និងបន្លែទាំងនោះរឹតតែងាយស្រួល កាប់ថែមទៀត។ យោងទៅតាមសម្ដីរបស់ Tongxin គាត់អាចគ្រវែងសន្លឹកបៀរ បាន៥០ម៉ែត្រ នៅក្នុងរយៈពេលកន្លះវិនាទី ដូចនេះមានន័យថា ល្បឿននៃការគ្រវែងរបស់គាត់ គឺ ៣៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]