សារ​​​​​ព័ត៌​មាន​​​បរ​ទេស​​ បាន​ផ្សាយ​ថា ​ក្រុម​ហ៊ុន​​​​បច្ចេក​វិទ្យា​​​ដ៏​​ធំ​​​នៅ​លើ​ពិ​ភព

​លោក​​​ ហ្គូហ្គល(Google)​​ គឺ​ជា​ក្រុម​ហ៊ុន​​​​ទទួល​ខុស​ត្រូវ​​​​លើ​សុវ​ត្ថិ​ភាព​​​សង្គម

​​យ៉ាង​​​ដិត​​ដល់​​​ទាំង​​ផ្នែក​​​ម្ហូប​អាហារ​​ ការ​ហាត់​ប្រាណ​ រួម​ទាំង​​​​​ការ​ថែ​​​​ទាំ​​រថ​យន្ត

​​​ ប៉ុន្តែ​​​របាយ​ការណ៍​​​ចុង​ក្រោយ​​ពី​ទស្ស​​នា​វដ្តី​​​ ហ្វប់​​ ​(forbes) ​​​ឱ្យ​ដឹង​ថា ​បុគ្គ​លិក​​​ក្រុម​ហ៊ុន​ផ្សេង​ៗ

​​នឹង​​តូច​ចិត្ត​ ព្រោះ​ក្រុម​ហ៊ុន​​​​​ហ្គូ​ហ្គ​ល​​ នឹង​ចំណាយ​​​​ប្រាក់​ប្រហែល​ពាក់​កណ្តាល​​​​​

​​​​នៃ​ប្រាក់​បៀវត្ស​​​​ដល់​​​​គូ​​​អាពាហ៍​​​ពិពាហ៍​​​​​​ជា​​បុគ្គ​លិក​​​​​​​ក្រុម​ហ៊ុន​​​​ក្នុង​រយៈ​ពេល​​​១០​ឆ្នាំ ​ ប្រសិន​បើ​គេ​ទទួល​មរណ​ភាព ។

បច្ចុ​ប្ប​ន្ន​​​ក្រុម​ហ៊ុន​ Google  ​មាន​បុគ្គ​លិក​​​ក្នុង​​​​ផ្នែក​​ផ្សេង​​ៗ​ចំនួន​​​៣៤.០០០​នាក់ ។ ប្រភព​​ព័ត៌​មាន​​​ម៉ាសអេបល (Mashable) ​​បញ្ជាក់​​​ថា ក្រៅ​ពី​​​ប្រាក់​បៀ​​វ​ត្សប្រហែល​​ពាក់​កណ្តាល​​​ក្នុង​​​រយៈ​ពេល​​​១០​ឆ្នាំ ​​ ​​ក្រុម​ហ៊ុន​​​​ហ្គូ​ហ្គល​​​​ថែម​ទាំង​​​ផ្តល់​​ប្រាក់​​​ចិញ្ចឹម​​កូន​បន្ថែម​​​ទៀត ​ចំនួន​​១.០០០​​ដុល្លារ​​ក្នុង​មួយ​ខែ​​ រហូត​ដល់​​​មាន​អាយុ​​១៩​ឆ្នាំ​​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]