ប្រទេសជប៉ុន៖ ជាទូទៅនៅពេល មានបទចម្រៀងដែលអ្នកពេញចិត្ត អ្នកចង់ចែករំលែក ទៅកាន់មិត្តភក្តិ ដើម្បីអាចអ្នកស្តាប់បានជាមួយគ្នា ប៉ុន្តែវាពិតជាពិបាកណាស់ ដែលស្តាប់កាសមួយចំហៀងម្នាក់ ពីព្រោះធ្វើឲ្យយើងស្តាប់ទៅអត់សូវពិរោះ និងមិនអាចចូលអារម្មណ៏បានល្អ។

យោងតាមប្រភពបានឲ្យដឹងថា បុរសជប៉ុនម្នាក់ បានបង្ហាញពីវិធីសាស្រ្តថ្មី និងងាយស្រួល សំរាប់អ្នកដែលចូលចិត្តចែករំលែកកាសដល់មិត្តភក្តិរបស់ពួកគេ។ នេះជាការប្រសើរ ដោយគ្រាន់តែយកខ្សែតភ្ជាប់ដែលពុះកាស សំរាប់មនុស្ស២នាក់ តភ្ជាប់ទៅនឹង Jack អូឌីយ៉ូ តៗគ្នាតាមចំនួនមនុស្ស ដែលអ្នកចង់ឲ្យស្តាប់ជាមួយ  រហូតទៅដល់ ១០០នាក់ឯណោះ នៅក្នុងពេលតែមួយ ដូចដែលបានបង្ហាញប្រាប់ពួកយើង នៅក្នុងវីដេអូ ដោយ Hajime Shacho នៅលើគេហទំព័រយូធូប ដូចខាងក្រោមនេះ៕


ចង់ដឹងថាពិសេសយ៉ាងណាសូមមើលវីដេអូទាំងអស់គ្នា៖

ប្រភព៖ rocketnews24

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]