មនុស្សភាគច្រើន តែងប្រាថ្នាចង់បានក្បាលពោះរាបស្អាត ដើម្បីងាយស្រូលក្នុងការស្លៀក សម្លៀកបំពាក់បែបរឹបរាង។ ហើយក្នុងនោះដែរ ក៏មានមនុស្សស្រីមួយចំនួន ព្យាយាមបង្អត់អាហារ និងប្រើប្រាស់ថ្នាំ សម្រកក្បាលពោះ។ ប៉ុន្តែតាមការពិតទៅ ក៏មានអាហារសាមញ្ញមួយចំនួន ដែលអ្នក​មិនដែលចាប់អារម្មណ៍ ក៏អាចជួយអ្នកឲ្យមានក្បាលពោះរាបស្អាតបានដែរ៖

១) តែបៃតង៖​ តែបៃតង មានផ្ទុកសមាសធាតុមួយ ឈ្មោះថា Catechins ដែលវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជួយកាត់បន្ថយ ការឃ្លានអាហារ និងបង្កើនការរំលាយអាហារបានល្អ។ ក្នុងនោះដែរ អ្នកអាចទទួលទាន តែបៃតង ២ ទៅ៣ពែង ក្នុងមួយថ្ងៃ ដើម្បីដុតបំផ្លាញកាឡូរី និងចុះថយជាតិខ្លាញ់ក្នុងរាងកាយ។ ជាពិសេស តែបៃតងអាចជួយរក្សាកម្រិតជាតិគ្លុយកូស ដោយធ្វើឲ្យធ្លាក់ចុះ នូវជាតិស្ករក្នុងឈាម ក្រោយពេលអ្នកបរិភោគអាហាររួច។

២) ប៊ឺចម្រាញ់ពីសណ្តែកដី (Peanut Butter)៖  ចំពោះប៊ឺចម្រាញ់ពីសណ្តែកដី មានសារធាតុជាច្រើនដូចជា ជាតិសរសៃ ប្រូតេអ៊ីន ហើយថែមទាំងអាចដុតរំលាយអាហារ ក្នុងរាងកាយបានល្អ។ ហើយជាតិខ្លាញ់មិនឆ្អែត ដែលមានក្នុងប៊ឺធ្វើពីសណ្តែកដីនេះ អាចមានលទ្ធភាព ក្នុងការជួយឲ្យចុះអន់ថយ នូវកម្រិតជាតិកូលេស្តេរ៉លអាក្រក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយរបស់អ្នកបាន។

៣) ត្រសក់៖ ការសម្រកទម្ងន់ គឺតម្រូវឲ្យកាត់បន្ថយឲ្យនូវជាតិកាឡូរី  ដែលបានស្តុកទុកក្នុងរាងកាយ ហើយវិធីដ៏ល្អបំផុត អ្នកគួរតែព្យាយាមជំនួស សារធាតុដែលមានកាឡូរីខ្ពស់ មកជាអាហារ ដែលមានកាឡូរីទាបវិញ ទើបជាការប្រសើរ។ ចំពោះត្រសក់ គឺសម្បូរទៅដោយជាតិទឹក និងមានជាតិកាឡូរីទាបពីធម្មជាតិ ដែលវាអាចជួយឲ្យអ្នក មានជាតិទឹកក្នុងខ្លួន ហើយក៏អាចជួយគ្រប់គ្រងទម្ងន់ របស់អ្នកបានល្អផងដែរ។ ក្នុងនោះដែរ ត្រសក់មួយ គឺមានជាតិកាឡូរីត្រឹមតែ៤៥កាឡូរីតែប៉ុណ្ណោះ ដែលវាអាចជួយអ្នកឲ្យស្រកទម្ងន់​បានយ៉ាងល្អ។

៤)  ចេក៖ មនុស្សភាគច្រើន តែងជឿថា ចេកអាចរួមចំណែក ជួយឲ្យស្រកទម្ងន់ ហើយវាក៏ជាអាហារមួយ ជួយឲ្យមានក្បាលពោះរាបស្អាតផងដែរ។ ចេក ផ្ទុកទៅដោយ ជាតិសរសៃ ដែលជួយកាត់បន្ថយ​ ការឃ្លានរបស់អ្នក។ ហើយចំពោះជាតិសរសៃ ដែលមានក្នុងចេកនោះ ក៏អាចការពារជាតិស្ករ ដែលត្រូវបានស្រូបពីរាងកាយផងដែរ។

៥) ផ្លែអាវូកាដូ ឬផ្លែប័រ៖  កូនសោរដ៏សំខាន់មួយ ដែលជួយជម្រុះចោល នូវជាតិខ្លាញ់ ដែលធ្វើឲ្យក្បាលពោះប៉ោងនោះ គឺគួរតែជៀសឲ្យឆ្ងាយ ពីអាហារណាដែលមិនល្អ និងពពួកអាហារដែលមានជាតិខ្លាញ់ឆ្អែត។ ចំពោះផ្លែប័រ មានជាតិសរសៃខ្ពស់ ជាតិប្រូតេអ៊ីន ដែលអាចជួយឲ្យក្បាលពោះរបស់អ្នក រាបស្អាតបាន។ ក្នុងនោះដែរ គ្រាន់តែអ្នកទទួលទានផ្លែប័រ ត្រឹមពាក់កណ្តាល ដែលផ្ទុកត្រឹម ១០ក្រាម គឺវាអាចជួយទប់ទល់ ការកើនឡើងជាតិស្ករក្នុងឈាម​របស់អ្នក ហើយការកើនឡើងជាតិស្ករនេះហើយ ជាមូលហេតុដ៏ធំចំបងមួយ ដែលផ្ទុកជាតិខ្លាញ់ក្នុងរាងកាយ។

៦) គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ មានជាតិសរសៃ ដែលជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ក្នុងរយៈពេលយូរ។ ហើយគ្រាប់ធញ្ញជាតិ ក៏អាចជួយរក្សាស្ថេរភាព នៃកម្រិតជាតិស្ករក្នុងឈាមផងដែរ។ បន្ថែមពីនេះទៀត អ្នកគួរតែទទួលទាន នំប៉័ងធ្វើពីស្រូវសាលី ប៉ាស្តា(Pasta) ធ្វើពីស្រូវសាលី ពោតលីង និងបាយសំរូបជាដើម ដែលពពួកអាហារទាំងនេះ មានជាតិសូដ្យូមតិច៕  



ប្រភព បរទេស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]