បរទេស៖ ស្រ្តីនៅអាស៊ីជាច្រើន ហាក់ដូចជាយកចិត្តទុកដាក់ ជាមួយភ្នែកធំៗមូលក្រឡង់ ដើម្បីធ្វើយ៉ាងណា ឲ្យមើលទៅសាកសមស្អាត ដូចស្រ្តីដែលមានភ្នែកធំៗ នៅបណ្តាប្រទេសលោកខាងលិច ជាដើម។ ហើយការព្យាយាមប្រើនូវផលិតផលប្លែកៗផ្សេងៗពីគ្នា និងប្រើគ្រប់មធ្យោបាយតុបតែងយ៉ាងណា ឲ្យមើលទៅមានភ្នែកធំៗគួរជាទីទាក់ទាញ ពិតជាកំពុងពេញនិយមផងដែរ។

យ៉ាងណាមិញ ក្រុម South Korean Youtubers មួយ បានអញ្ជើញមនុស្ស៤នាក់ មកធ្វើការសាកល្បង ដោយប្រើនូវឧបករណ៍បើកភ្នែក និងបច្ចេកទេសតុបតែងមុខ ដើម្បីផ្តល់ឲ្យពួកគេមានភ្នែកធំៗស្រស់ស្អាត។ ឧបករណ៍ ដែលគេប្រើមានដូចជា ខ្មៅដៃសម្រាប់គូរត្របកភ្នែក ម៉ាសស្ការ៉ាលាបរោមភ្នែក ម្សៅផាត់មុខ ជាដើម ដើម្បីធ្វើយ៉ាងណាឲ្យភ្នែករបស់នារីទាំងនោះ មើលទៅធំៗតែម្តង៕

តោះមកមើលវីដេអូទាំងអស់គ្នា ថាតើគួរឲ្យអស់សំណើច ឬយ៉ាងណាទៅវិញ?

ប្រភព៖ Asiantown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]