នៅព្រឹកថ្ងៃទី១៧ កក្កដា  ​មានមនុស្សស្មារតី​មិននឹងនរម្មាក់​ចេញរត់ស្កាត់មុខឡានទាំងខ្លួនទទេ ដែលធ្វើស្ទះចរាចរណ៏នៅ ក្នុងក្រុង​​ Hefei,  ខេត្ដ Anhui។​

បុរសម្នាក់នោះបានស្រាត​  ហើយឈរនៅមុខរថយន្តអ្នកធ្វើដំណើរផ្សេង ព្រមទាំង

ឡើងតោង​ក្បាលឡាន និង កាច់ផ្លិតទឹករថយន្ដរបស់អ្នកដំណើរ។​

បានកន្លះម៉ោងក្រោយមក មាន២០រថយន្ដ មានការប៉ះទង្គិចដោយសារមនុស្សវិកលចាររឹកនោះ។

ក្រោយពីការមិនពេញចិត្ត សន្ដិសុខ​បាន​ចាប់ខ្លួន​ ហើយចាក់ថ្នាំសន្លប់ រូចបញ្ជូនទៅមន្ទីរពេទ្យយ៉ាងរហ័ស​។​

ប៉ូលីសមិនអាចធ្វើការទាក់ទងជាមួយនិង​ក្រុមគ្រួសារ របស់មនុស្សវិកលចារឹកបាន  និង​មិនអាចកំនត់អត្ដសញ្ណាណបុរស​ម្នាក់នេះបានទេ៕

ដោយ​ ឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]