បឹងទឹកប្រៃពណ៍ខៀវ បានទាក់ទាញមនុស្សជាច្រើនមកពីតំបន់ផ្សេងៗគ្នាដើម្បីមកលេង ទឹកដ៏ថ្លារបស់វា។

ប៉ុន្តែ អតីតកន្លែងយកថ្មដែលលិចទឹកមួយកន្លែងនេះ វាមានត្រូវបានបំពុលដោយសារធាតុមួយចំនួនយ៉ាងខ្លាំង ដែលធ្វើអោយវាពុលខ្លាំងដូចគ្នានឹងសាប៊ូមួយចំនួន។

ស្លាកសញ្ញាដែលដាក់នៅជិតច្រាំង បាន​ធ្វើការដាស់តឿនដល់អ្នកមកទស្សនាថា ទឹកមួយនេះមិនត្រូវតែមាន សារធាតុដែក សត្វស្លាប់ និង កាកសំនល់ផ្សេងៗនោះទេ ប៉ុន្តែវាមានកំរិត pH ១១.៣ បើប្រៀបធៀបជាមួយសាប៊ូ មាន ១២.៦ និង អាម៉ូញាក់ ១១.៥។

ស្លាកសញ្ញានេះថែមទាំងបានបញ្ជាក់អំពីកំរិតពុល នៃទឹកមួយនេះដែលអាចបង្កអោយមាន ការប៉ះពាល់ដល់ស្បែក និង​ ភ្នែក បញ្ហាក្រពះ និង ដំបៅផ្សេងៗ។

ប៉ុន្តែនៅមាន ឪពុកម្តាយមួយចំនួនបាននាំកូនៗរបស់ពួកគេ លេងពោងក្នុងទឹកមួយនេះ កំឡុងពេលដែលក្រុមគ្រួសារ និង ក្រុមយុវវ័យ និង​ មនុស្សជាច្រើនទៀតបាននាំគ្នាធ្វើដំណើរមក កាន់បឹងមួយនេះ។

កន្លែងមួយនេះបានទាក់ទាញភ្ញៀវមកគេងហាលថ្ងៃ និងហែលទឹកលេងតាំងពី យូរមកហើយ ក៏ប៉ុន្តែ បច្ចុប្បន្ន ចំនួនអ្នកមកកំសាន្តគឺបានកើនឡើង ដោយសារតែពួកគេចាប់ផ្តើមផ្សព្វផ្សាយរូបភាពតាម Internet។

អ្នកមកកំសាន្ត ភាគច្រើនគឺមិនខ្វល់ពីកំរិតគ្រោះថ្នាក់នោះទេ ដោយសារតែទស្សនីយភាពរបស់វាបានទាក់ទាញ អារម្មណ៍របស់ពួកគេ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]